ជួយស៊ែរបន្តផង ឈប់យល់ច្រឡំទៀតទៅ!! ច្បាស់ការហើយ អ្នកកើតជំងឺផ្ដាសាយធម្មតា មិនអាចតេស្តឃើញវិជ្ជមានកូវីដឡើយ ព្រោះមូលហេតុនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញមានមហាជនមួយចំនួនតូច បាននិយាយតៗគ្នា​អំពីបញ្ហាយល់ច្រឡំថា ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ សូម្បីតែផ្ដាសាយ ក៏តេស្តទៅរកឃើញវិជ្ជមានកូវីដដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ តាមរយៈវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានលើកឡើងឱ្យដឹងថា ការយល់បែបនេះគឺជាការយល់ច្រឡំខុសទាំងស្រុង ពោលគឺអ្នកផ្ដាសាយធម្មតា មិនអាចតេស្តឃើញវិជ្ជមានកូវីដ លើឧបករណ៍តេស្តរហ័សបានឡើយ ព្រោះជំងឺផ្តាសាយបង្កដោយវីរុសប្រភេទផ្សេងដូចជា rhinovirus , adenovirus , influenza ជាដើម ចំណែកឯជំងឺកូវីដ-១៩ គឺបង្កដោយវីរុសកូរូណា (coronavirus) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ អ្នកជំនាញខាងលើ បានបញ្ជាក់ច្បាស់ៗ ពីលក្ខណៈពិសេសនៃឧបករណ៍តេស្តរហ័សរកមេរោគកូវីដ Rapid Antigen test COVID-19 ថា ៖

១. ជាប្រភេទតេស្តមើលមេរោគកូវីដ ( Antigen) រហ័ស ពោលគឺលទ្ធផល ត្រូវការរយៈពេលតែ​ ១៥ ​នាទី ( ប្រសិទ្ធភាពតេស្តនេះប្រហាក់ប្រហែល ៩៥​ % ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ងាយស្រួលធ្វើ អាចធ្វើដោយខ្លួនឯង ដោយត្បាររន្ធច្រមុះ ( nasopharyngeal or nasal swab specimens )ជម្រៅ ២​ សង់ទីម៉ែត ដោយបង្វិល ៥​ ជុំ ។

៣. ប្រសិទ្ធភាពខ្ពស់ ( sensitivity ) ប៉ុន្តែទាបជាងមើលសំណាក PCR test ( RT- PCR test ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិទ្ធភាពចាប់រកមេរោគឃើញច្បាស់ល្អ ភាគច្រើននៅពេលមានរោគសញ្ញា ( ក្អក ផ្តាសាយ ឈឺបំពង់ក ក្តៅខ្លួន… ) ពោលគឺចាប់ចន្លោះថ្ងៃទី ៥​ ទៅថ្ងៃទី៩​ ក្រោយពីឆ្លង ( ដំណាក់មេរោគមានច្រើននៅក្នុងសំណាក ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. តេស្តនេះគេប្រើប្រាស់ក្នុងការផ្ទុះរាលដាលក្នុងសហគមន៌ជាប្រភេទប្រមូលផ្តុំ ( outbreak settings ) ដើម្បីស្រាវជ្រាវ បែងចែក ញែកអ្នកដែលវិជ្ជមានឱ្យបានឆាប់ ប៉ុន្តែទោះជាអ្នកវិជ្ជមាន ឬ អវិជ្ជមានក៏ដោយក៏ត្រូវមើលសំណាក PCR test បន្ថែមបញ្ជាក់ទៀត ប្រសិនបើមានករណីសង្ស័យ ឬ មានរោគសញ្ញា ឬ ស្ថិតក្នុងតំបន់ប្រឈមខ្ពស់ ( Serial screening in congregate settings ) ។

ដោយឡែកចំពោះចំណុចខ្សោយរបស់វាគឺ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ចាប់មេរោគមិនឃើញមុនពេលអ្នកជំងឺស្តែងចេញរោគសញ្ញា ( asymptomatic phase ) ពោលគឺមុនថ្ងៃទី ៣​ នៃការឆ្លង ​។

២. តេស្តនេះនឹងអវិជ្ជមាននៅពេលមេរោគក្នុងសំណាកចុះទាប​ ( low virus ) ចាប់ពីថ្ងៃទី​ ១១​ តទៅ​ ហើយដំណាក់កាលនេះ កម្រិតនៃការឆ្លងក៏ថមថយចុះផងដែរ​ ជាតំណាក់កាលលែងមានការគំរាមកំហែងនៃការឆ្លងទៀតហើយ ( no longer threat ) ៕

ដក់ស្រង់​ ៖​ វេជ្ជបណ្ឌិត​ ហៃ​ ឡៃសុន​ ​ប្រធានមន្ទីរពេទ្យខេត្តកោះកុង

Comments are closed, but trackbacks and pingbacks are open.