ឆ្លងខ្លាំង! រោងចក្រ JH តេស្ដ៩៦៤នាក់ រកឃើញឆ្លងកូវីដ ២៣៧នាក់ទៅហើយ
មន្រ្តីក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣ លោកឧត្តមបានប្រាប់PNN នៅព្រឹកថ្ងៃទី២៩ មិថុនា ២០២១នេះថា
កាលពីយប់មិញអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ បានរៀបចំអោយក្រុមគ្រូពេទ្យ TYDAមកយកសំណាកកម្មករ រោងចក្រ JH
ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចំនួន ៨១៧នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមាន២១៣នាក់ ។
សូមជម្រាបថាកាលពីចុងសប្តាហ៍កន្លងទៅក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រខាងលើនេះ
បានចំនួនជាង៩០នាក់រួចម្តងហើយ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន២៤នាក់ ៕
រូបភាព៖ មន្រ្តីក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣
Comments are closed, but trackbacks and pingbacks are open.