ញាក់សាច់ ត្រឹមភ្ជាប់ពាក្យ មួយរោងនេះ រៀបចំដូចឋានសួគ៌ ហើយវត្តមាន អ្នកមុខការ នៅកម្ពុជា ស្ទើរពាក់កណ្តាល (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ត្រឹមតែភ្ជាប់ពាក្យទេ តែរោងជ័យមួយនេះ បានរៀបចំស្ទើរមិនខុសពី រោងមង្គលការអភិជនលុយវាល់លាន នៅស្រុកខ្មែរប៉ុន្មានទេ មិនតែប៉ុណ្ណោះ ក៏លេចវត្តមាន អ្នកមានមុខមាត់ ល្បីឈ្មោះខ្លាំង ក្នុងជួររាជរដ្ឋាភិបាលយ៉ាងច្រើនកុះករ ថែមទៀតផង។

ជាងនេះទៅទៀត ទិដ្ឋភាពរោងជ័យមួយនេះ ស្ទើរតែដូចឋានសួគ៌ទៅហើយ ការរៀបចំដេគ័រ គឺគ្រប់ដណ្តប់ដោយផ្កា មើលទៅមិនខុសពី ការរៀបការក្នុង សួនច្បារក្នុងរឿងនិទានឡើយ លើសពីនេះទៅទៀត ការរៀបចំតុបតែងចែកចេញជាច្រើនប្លង់ មួយប្លង់ៗ ស្ទើរតែ ដូចហ្នឹងព្រៃផ្កាទៅហើយ ថត១០ប៉ុស្តក៏មិនទាន់ជាន់ប្លង់គ្នាដែរ បន្ថែមពីនេះទៅទៀត កូនកំលោះក្រមុំ មើលទៅ ពិតជា ស្រស់ស្អាត ស្រស់សង្ហារខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា នេះបើមើលទៅតាមរូបភាព ពិធីភ្ជាប់ពាក្យនេះ ប្រព្រឹត្តទៅនៅថ្ងៃទី ០២ កក្កដា ២០២១ ថ្មីៗនេះតែម្តង ជាមួយគ្នានេះ មហាជន ពិតជា ជូនពរឲ្យកូនកំលោះក្រមុំ មួយគូនេះ ស្រលាញ់គ្នា និងរស់នៅដោយសុភមង្គល ជារៀងរហូត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Comments are closed, but trackbacks and pingbacks are open.