សូមប្រយ័ត្ន! អ្នកជំងឺ កូវីដ១៩មានគ្នា២នាក់ បានជិះកង់បី ទៅទីតាំងមន្ទីរសម្រាកព្យាបាល មួយកន្លែងនេះ
ភ្នំពេញ៖ នាពេលថ្មីៗនេះ អ្នកជំងឺ កូវីដ១៩មានគ្នា២នាក់ បានជិះកង់បី ទៅទីតាំងមន្ទីរសម្រាកព្យាបាល ឯករាជ្យ នៅតាមបណ្តោយផ្លូវវេងស្រេង។
ដោយឡែក ក្រសួងសុខាភិបាលបានអោយដឹងថា អ្នកជំងឺ កូវីដ១៩ មានគ្នា ០២ នាក់បានជិះកង់បី មន្ទីរសម្រាកព្យាបាល ឯករាជ្យ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ គ្រូពេទ្យនៅទីតាំងខាងលើ បានវាស់សម្ពាធឈាម និងវាស់កំដៅ ឲ្យអ្នកជំងឺផងដែរ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ២១៖០០ ដល់ ២១៖២០។
អាស្រ័យហេតុនេះ សូមបងប្អូនដែលមានពាក់ព័ន្ធសូមមេត្តា នៅដាច់ដឡែក១៤ថ្ងៃ ឬស្វែងរកការធ្វើតេស្តប្រសិនជាមានរោគសញ្ញាសង្ស័យកើតឡើង៕
ប្រភព៖ PNN
សូមចូលទស្សនារូបភាពខាងក្រោម៖
Comments are closed, but trackbacks and pingbacks are open.