ឃើញកូវីដ១៩ផ្ទុះខ្លាំង! កូនខ្មែរអតីតវេជ្ជបណ្ឌិត១រូបនេះ សម្ងំផលិតទូបាញ់អាល់កុល និង វាស់កម្ដៅ សម្រាប់ជាអង្គរក្សការពារច្រកចេញចូល
ពិតជាល្អខ្លាំងណាស់ កូនខ្មែរមួយរូបអាចផលិតទូបាញ់សម្លាប់មេរោគមួយប្រភេទដែលមានឈ្មោះថា “Disinfection Chanel” បានហើយ ដែលជាបច្ចេកទេសថ្មីមានមុខងារបាញ់សម្លាប់មេរោគតាំងពីក្បាលដល់ចុងជើង និងមានប្រព័ន្ធវាស់កម្តៅជាមួយគ្នាថែមទៀតផង។
យោងតាមកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក រុំ ប៊ុនទិត្យ ម្ចាស់អាជីវកម្ម Khmer Used Truck បានមានប្រសាសន៍ថា ដោយមើលឃើញអំពីបញ្ហានៃការរីករាលឆ្លងជំងឺកូវីដ១៩ មានការកើនឡើង និងការមើលឃើញពីផលលំបាកមួយចំនួនរបស់ម្ចាស់អាជីវកម្មដែលពុំមានទូដើម្បីសម្លាប់មេរោគសម្រាប់អតិថិជននោះ
លោកក៏បានបង្កើតគំនិតច្នៃបង្កើតឱ្យមាននូវប្រភេទទូបាញ់សម្រាប់មេរោគមួយដែលមានមុខងារអាចបាញ់អាកុលសម្លាប់មេរោគដោយស្វ័យប្រវត្តិ និងការវាស់កម្តៅ អមជាមួយការបំពាក់កាំរស្មី UVC សម្លាប់មេរោគនិងបាក់តេរីផងដែរ។
យ៉ាងណាមិញ សម្រាប់ទូដែលលោក ប៊ុនទិត្យ បានបង្កើតឡើងនេះ មានលក្ខណៈជាទូប្រអប់ធំទូលាយ ដែលអាចធ្វើការបំលាស់ទីបានយ៉ាងងាយស្រួល នៅអាចដាក់តំឡើងបានគ្រប់ទីកន្លែង មិនថាតែតាមទីសាធារណៈ សាលារៀន មន្ទីពេទ្យ តាមក្រសួង និងតាមកន្លែងអាជីវកម្មផ្សេងទៀត គឺអាចដាក់បានគ្រប់កន្លែង។
គួរបញ្ជាក់ផងដែរថា ទូបាញ់សម្លាប់មេរោគនេះគឺបង្កើតឡើងដោយកូនខ្មែរផ្ទាល់តែម្តង ដូច្នេះយើងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នឹងចូលរួមជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជាការលើកទឹកចិត្តឱ្យកូនខ្មែរខិតខំច្នៃបង្កើតអ្វីដែលថ្មីបន្ថែមទៀត ដែលអាចយកទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបានផងដែរ។
ហើយបើប្អូនចង់ធ្វើការសាកសួរលម្អិតអំពីទូបាញ់សម្លាប់មេរោគនេះ អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទ 093744499 និងតាមរយៈ ហ្វេសប៊ុកផេក Khmer Used Truck
Comments are closed, but trackbacks and pingbacks are open.