ឃើញហើយខ្លោចចិត្តណាស់! កូវីដ-១៩ ឆក់យកជីវិតស្ត្រីម្នាក់ ទាំងកំពុងពពោះកូនក្នុងផ្ទៃ ៧ ខែ គួរឱ្យអាសូរបំផុត
ជំងឺកូវីដ-១៩ បាន និង កំពុងរីករាលដាលឥតថមថយឡើយ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបណ្ដាលឱ្យមានអ្នកឆ្លង និង ស្លាប់ជាបន្តបន្ទាប់ ដែលអ្នកស្លាប់ដោយសារជំងឺនេះ ភាគច្រើនជាអ្នកដែលមានជំងឺប្រចាំកាយ អ្នកដែលមានវ័យចាស់ និង ស្រ្តីដែលមានផ្ទៃពោះ ដែលពេលខ្លះប៉ះពាល់ដល់ទាំងទារកគួរឱ្យអាសូរជាទីបំផុត ។
ជាក់ស្ដែង នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ តាមរយៈគណនីមួយមានឈ្មោះ Yoem Sopheak បានបង្ហោះព័ត៌មានពីករណីស្ត្រីពពោះកូនអាយុ ៧ ខែម្នាក់ មានឈ្មោះ រ៉េត សុខណេត មានវិជ្ជមានជំងឺកូវីដ-១៩ និង បានបាត់បង់ជីវិតទាំងម្ដាយ និង កូន ដោយសារជំងីកូវីដដ៏កាចសាហាវមួយនេះ ។
តាមប្រភពដដែលបានឱ្យដឹងថា សពស្ត្រីដែលបាត់បង់ជីវិត រួមជាមួយកូនក្នុងផ្ទៃខាងលើ ត្រូវបានក្រុមគ្រូពេទ្យដឹកយកមកបូជានៅវត្តធន់មន្ត នាស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវជាស្រុកកំណើតរបស់ស្ត្រីរូបនេះតែម្ដង ហើយត្រូវបានជូនភ្លើងបូជា កាលពីវេលាម៉ោង ៦ និង ៣០ នាទី ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ។
ទិដ្ឋភាពដ៏សោកសៅ និង គួរឱ្យអាសូរនេះ បានធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាសោកស្ដាយចំពោះការបត់បង់អាយុជីវិតទាំងម្ដាយ និង កូន ដោយសារតែវីរុសកូវីដរាតត្បាតដ៏កាចសាហាវនេះ ព្រមទាំងបានចូលរួមរូមរំលែកទុក្ខ សូមឱ្យវិញាណក្ខន្ធសពម្តាយកូនបានទៅកាន់សុគតិភពផងដែរ ៕
Comments are closed, but trackbacks and pingbacks are open.