អាណិតពេកពន់! លោកយាយវ័យ ៧១ឆ្នាំ និង ទារកអាយុ១៥ថ្ងៃ ឆ្លងកូវីដ-១៩ ខណៈចៅៗ ៧នាក់ទៀត កំពុងធ្វើចត្តាឡីស័ក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១នេះ មានលោកយាយចំណាស់ម្នាក់ វ័យ ៧១ ឆ្នាំ និងចៅអាយុ ១៥ថ្ងៃម្នាក់ បានរកឃើញឆ្លងជំងឺកូវីដ-១៩ ខណៈ​ពេ​ល​ដែ​ល​លោ​ក​យា​យ​កំពុងតែមានជំងឺប្រចាំកាយ ហើយថែមទាំងត្រូវមើលខុសត្រូវចៅៗចំនួន ៧នាក់ទៀតក្នុងបន្ទុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការបង្ហោះលើបណ្ដាញសង្គម និងការឆ្លើយតបខមមិនរបស់ Kimsean Sonita បានឱ្យដឹងថា លោកយាយវ័យ ៧១ ឆ្នាំ និងទារក អាយុ១៥ថ្ងៃនេះ រស់​នៅ​ខេត្តស្ទឹងត្រែង ដែលលោកយាយ មានទំនួលខុសត្រូវចិញ្ចឹមចៅនៅក្នុងផ្ទះ ចំនួន ០៨នាក់ ដោយសារឪពុកម្ដាយរបស់ក្មេងៗកំពុងជាប់ធ្វើចត្តាឡីស័ក ។ ប៉ុន្តែ​ពេ​ល​នេះ ​លោកយាយ និងចៅម្នាក់ដែលទើបតែកើតបាន ១៥ថ្ងៃ បានរកឃើញឆ្លងកូវីដ-១៩ នឹងបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលចៅៗចំនួន ០៧​នាក់​ទៀត​នៅផ្ទះ ដោយមិនមានអ្នកណាជួយមើលថែជំនួសឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បានឱ្យដឹងទៀតថា ម្ដាយរបស់ទារកនោះ ត្រូវបានសម្រាកព្យាបាលនៅមន្ទីរទេព្យ ដែលត្រូវបានវះកាត់ពេលសម្រាល ព្រមទាំងបានតេស្ត​ឃើញ​វិជ្ជមា​ន​កូវី​ដ-​១៩ ថែមទៀត រីឯឪពុកក៏បានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ដែរ ដោយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញបែបនេះ ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមធ្វើការស៊ែរបន្តគ្នា និង បង្ហាញពីចិត្តអួលណែនស្ទើរតែទប់ទឹកភ្នែកមិ​នជាប់អាណិតដល់លោកយា​យ​ក​ម្សត់ និង កូនចៅ ដែលកំពុងតែប្រឈមមុខជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.