មាននារីពិការភ្នែកម្នាក់តែងតែអង្គុយកើតទុក្ខមិនសប្បាយចិត្ត ស្អប់ខ្លួនឯងព្រោះដោយសារពិការភាពរបស់នាង។ នាងស្អប់មនុស្សគ្រប់គ្នា លើកលែងតែសង្សាបណ្តូលចិត្តរបស់នាង។ នាងក៏ធ្លាប់និយាយថាបើសិនជាថ្ងៃណានាងអាចមើលឃើញពិភពផែនដីនេះ នាងនឹងរៀបការជាមួយបុរសជាសង្សារ។
ថ្ងៃមួយ មានមនុស្សម្នាក់បានបរិចាគ្គកែវភ្នែកមួយគួទៅឲ្យនាង ហើយធ្វើឲ្យនាងអាចមើលឃើញអ្វីជុំវិញខ្លួន រួមទាំងសង្សារផងដែរ។
សង្សារនាងបានសួរថា “ឥលូវ អូនបានមើលឃើញពិភពលោកនេះហើយ តើអូននឹងរៀបការជាមួយបងទេ?”
នារីនោះក៏ភ្ញាក់ផ្អើលនៅពេលដែលនាងបានឃើញបុរសជាសង្សារពិការភ្នែកដែរ ហើយនាងក៏បានបដិសេធគាត់។ សង្សាររបស់នាងបានដើរចេញទៅទាំងទឹកភ្នែក ហើយបន្សល់នូវសំបុត្រយ៉ាងខ្លីមួយថា “សូមជួយថែរក្សារកែវភ្នែកបងឲ្យបានល្អផង”។
នេះហើយគឺជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ចិត្តមនុស្សយើងនៅពេលដែលឋានៈមានការប្រែប្រួល ហើយមានមនុស្សតិចណាស់ដែលនៅចាំពីរឿងដែលធ្លាប់ឆ្លងកាត់គ្រាក្រលំបាកជាមួយគ្នានោះ។
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Prev Post
Next Post
Comments are closed.