គិតអំពីរឿងនេះ

ប្រសិនបើអ្នក ពិបាកនឹងរកកន្លែងគេងក្នុងយប់នេះ ចូរសាកគិតអំពីអ្នកដែលគ្មានផ្ទះសម្បែងដើររស់នៅតាមចិញ្ជើមថ្នល់គ្មានទាំងគ្រែគេងផងនោះ។

ប្រសិនបើអ្នកយល់ថាអ្នកកំពុងស្ថិតក្នុងការស្ទះចរាចរណ៏ អ្នកកុំពិបាកគិតស្មុគ្រស្មាញ ព្រោះអ្នកខ្លះមិនដែលទាំងបានជិះឡានលើថ្នល់ជាតិផង។

ប្រសិនបើអ្នកយល់ថាថ្ងៃនេះជាថ្ងៃអាក្រក់នៅកន្លែងធ្វើការ សូមគិតដល់បុរសម្នាក់ដែលអត់មានការងារធ្វើបីខែមកហើយ ហើយកំពុងដាច់យ៉ៃនោះ។

ប្រសិនបើអ្នកកំពុងពិបាកចិត្តពីរឿងចំណងទំនាក់ទំនងដែលកំពុងតែដុនដាបនៅ សាកល្បងគិតដល់មនុស្សម្នាក់ដែលមានដែលមានគេស្រឡាញ់ ហើយនឹងមិនមានមនុស្សដែលខ្លួនស្រឡាញ់នោះផងទៅមើល។

ប្រសិនបើអ្នកបានសំគាល់សក់របស់អ្នក ឡើងស្កូវពេញ ចូរសាកគិតមើលអ្នកជំងឺមហារីកដែលជ្រុះសក់អស់រលីងនោះផង។

ប្រសិនបើអ្នកយល់ឃើញថាអ្នកជាជនរងគ្រោះដោយសារតែភាពព្រងើយកន្តើយ ការប្រមាថឬជានឈ្លីពីអ្នកដទៃនោះ ចូរចាំថារឿងទាំងឡាយអាចទៅជាអាក្រក់ ហើយយើងក៏អាចក្លាយជាអាក្រក់បែបនោះដែរ ។

រឿងទាំងឡាយដែលកើតឡើងមិនអាចសមប្រកបទៅតាមចិត្តរបស់យើងម្នាក់ៗទាំងអស់នោះទេ តែយើងត្រូវចេះទុកចេះចេះដាក់ចិត្តរបស់យើងទៅតាមកាលៈទេសៈ ធ្វើឲ្យចិត្តយើងស្ងប់ យល់ហេតុផល នោះយើងនឹងទទួលបានសន្តិភាពខ្លះៗ ដែលអាចជួយជីវិតកាន់តែស្រសបំព្រងថែមទៀត។

Comments are closed.