រឿងអាក្រក់រឿងល្អ

កាលពីព្រេងនាយ មានកសិករម្នាក់រស់នៅតំបន់ភូមិភាគកណ្តាលនៃប្រទេសចិន។ គាត់គ្មានប្រាក់កាក់អ្វីច្រើនទេក្រៅតែសេះចាស់និងឧបរកណ៏ខ្លះៗសំរាប់ធ្វើស្រែចំការតែប៉ុណ្ណឹង។

នារសៀលមួយ ពេលកំពុងធ្វើការក្នុងចំការស្រាប់តែសេះចាស់របស់គាត់ដួលស្លាប់នៅនឹងកន្លែង។ អ្នកគ្រប់គ្នាក្នុងភូមិនិយាយថា “អីក៏ស៊យម្លេះ” កសិករចំណាស់ក៏ ឆ្លើយដោយស្ងប់ចិត្ត “មិនអីទេ ចាំតែមើលទៅ” ។ ដោយក្តីអាណិតអ្នកភូមិក៏រៃគ្នាទិញសេះជួនគាត់មួយ។ អ្នកខ្លះក៏និយាយសរសើរអំពីសំណាងរបស់កសិករនោះ។ តែកសិករនៅតែឆ្លើយដូចមុនយ៉ាងស្ងប់ស្ងាត់។

ប៉ុន្មានថ្ងៃក្រោយមក សេះថ្មីរបស់គាត់ក៏រត់ចេញពីរបងហើយរត់បាត់ទៅ អញនកគ្រប់គ្នាក៏និយាយថា “ទៀតហើយតាអើយ ស៊យម្លេះ” តែកសិករនោះនៅតែឆ្លើយ “មិនអីទេ យើងចាំមើលទៀតទៅ”.

មិនយូប៉ន្មានសេះនោះក៏រត់មកវិញដោយឯកឯង ធ្វើឲ្យគេគ្រប់គ្នាគ្រវីក្បាលតែម្តង។

ប៉ុន្មានឆ្នាំក្រោយមក កូនប្រុសបុរសនោះក៏ឡើងជិះសេះនោះហើយក៏ធ្លាក់មកបាក់ជើង។ អ្នកគ្រប់គ្នាក្នុងភូមិក៏តាំងថ្លែងពីរឿងរបស់កសិករនិងកូនប្រុសទៀត។ តែបុរសជាកសិករនៅតែឆ្លើយដូចមុន មិនអីទេជានិច្ច។

ពីរថ្ងៃក្រោយមក មានទាហានមួយក្រុមចូលមកក្នុងភូមិដើម្បីកែនទាហានថ្មី ចេះដន្យអ្វីកូនប្រុសរបស់តាកសិករបាក់ជើង ដូចនេះក៏បានរួចខ្លួនពីការកែន។ អ្នកគ្រប់គ្នានាំគ្នាសសើរពីសំណាងរបស់ក្មេងប្រុស ។

រឿងរ៉ាវទាំងឡាយដែលកើតឡើងជារៀងរាល់ថ្ងៃក្នុងជីវិតរបស់យើងគឺមិនអាចវាយតម្លៃថាអាក្រក់ណាស់ឬល្អណាស់ឲ្យដាច់បានទេ ព្រោះមានពេលខ្លះយើងជួបរឿងល្អៗ ហើយពេលខ្លះជួបរឿងអាក្រក់ តែក៏មិនប្រាកដថារឿងអាក្រក់ៗទាំងនោះ សុទ្ឋតែអាក្រក់រហួតទាំងអស់នោះទេ។ សំខាន់ឲ្យតែបេះដួងរបស់យើងស្ថិតនៅចំកន្លែងដែលត្រូវ ហើយផ្តល់តម្លៃក៏័ដូចជារៀនសូត្រពីព្រឹត្តការណ៏ទាំងឡាយក្នុងជីវិតនោះៗ យើងនឹងអាចមានជីវិតប្រសើរឡើង។

Comments are closed.