មានឪពុកម្នាក់កំពុងអានទស្សនាវដ្តី ហើយកួនស្រីតូចរបស់គាត់តែងតែមករំខានធ្វើឲ្យគាត់មើលមិនបាន។ បុរសនោះក៏សំរេចចិត្តហែកទំព័រមួយក្នុងទស្សនាវដ្តីឲ្យកូន ដែលទំព័រនោះគឺជារួបផែនទីពិភពលោក ។ គាត់បានកាត់វាតូចធ្វើឲ្យក្រដាសមួយសន្លឹកក្លាយជាកំណត់តូចៗ រួចគាត់ប្រាប់ឲ្យកូនស្រីយកវាទៅរៀបផែនទីនោះនៅក្នុងបន្ទប់។
គាត់ច្បាស់ថា នាងតូចមុខនឹងចំណាយពេលពេញមួយថ្ងៃដើម្បីរៀបវាឲ្យបាន។ តែកូនស្រីគាត់បានត្រលប់មកវិញក្នុងពេលតែប៉ុន្មាននាទីជាមួយនឹងផែនទីដែលទើបតំរៀបហើយ។ នាងនិយាយថា ប៉ា តាមពិតមានរូបបុរសម្នាក់នៅខាងក្រោយក្រដាស់នេះ ខ្ញុំតំរៀបរូបតាមរូបប្រុសនោះ ហើយផែនទីក៏ត្រូវល្អដែរ។ ឪពុកភ្ញាក់ផ្អើលពេលឃើញកូនស្រីខ្លួនធ្វើបានដួចនេះ។
តាមពិតទៅចំពោះកិច្ចការជាច្រើនសុទ្ឋតែមានវិធីឬការមើលឃើញខុសពីអ្វីដែលយើងធ្លាប់ធ្វើឬបានដឹង។ គឺវាដូចជាការដោះស្រាយល្បែងល្បងប្រាជ្ញាអញ្ជឹងដែរ ដែលអ្នកតែងតែភ្ញាក់ផ្អើលពេលឃើញថាដំណោះស្រាយងាយៗ ហើយអ្នកគិតមិនដល់នោះ។ ដូចនេះពេលជួបបញ្ហារស្មុគ្រស្មាញហើយពិបាកដោះស្រាយ អ្នកគួរសាកល្បងផ្លាស់ប្តូរផ្នត់គំនិតចាស់ៗ វិធីច្បាស់ហើយគិតរកមើលវិធីថ្មី ងាយៗ ឬ ថយក្រោយបន្តិចដើម្បីមើលបញ្ហារពីខាងក្រៅវិញ កុំព្យាយាមតែវិធីដដែលច្រើនដងពេក។
Comments are closed.