តើអ្នកដឹងទេ សត្វឥន្ទ្រីអាចដឹងមុនថាមានខ្យល់ព្យុះនឹងមកដល់វាពីចំងាយ? ឥន្រ្ទីនឹងហោះទៅទីខ្ពស់ហើយរងចាំខ្យល់នោះមកដល់។ នៅពេលខ្យល់ធំមកដល់វានឹងត្រដាងស្លាបវាឲ្យខ្យល់បក់លើកវាឲ្យផុតពីព្យុះនោះ ហើយហើរលើព្យុះបក់បោកទៅមុខ។
ឥន្ទ្រីមិនគេចពីព្យុះទេតែវាបែរជាធ្វើឲ្យខ្យល់ព្យុះនោះរុញច្រានខ្លួនវាឲ្យកាន់តែហើរបានខ្ពស់ជាងព្យុះនោះទៅវិញ។
ដូចជារឿងរ៉ាវរបស់យើងដែរ នៅពេលខ្យល់ព្យុះបានបោកបកមកលើជីវិតយើង ត្រូវធ្វើដូចជាសត្វឥន្ទ្រីដែលអាចមានវិធីធ្វើឲ្យខ្លួនអាចឆ្លងផុតពីព្យុះ ដែលពិសេសជាងនពគឺអាចធ្វើឲ្យឧបសគ្គក្លាយជាឪកាស ធ្វើឲ្យការលំបាកក្លាយជាកំលាំងជំរុញចិត្តទៅវិញ។
Comments are closed.