ក្នុងពេលខ្លះ អ្នកត្រូវចេះបង្កើតស្ថានការណ៍ ដើម្បីទទួលយកជ័យជម្នះ ដោយមិនបាច់បង្កើតកងទ័ពឲ្យចូលទៅវាយប្រហារទៅលើសត្រូវដើម្បីទទួលយកជ័យជម្នះនោះឡើយ។ ស៊ុន ជឺ និយាយថាៈ ប្រសិនបើអ្នកចង់បង្កឲ្យសត្រូវធ្វើចលនាដើម្បីដឹកនាំកងទ័ព ឆ្ពោះទៅកាន់កន្លែងណាមួយដែលអ្នកចង់ឲ្យទៅនោះអ្នកត្រូវរៀបចំល្បិចកលដែលបង្ខំឲ្យសត្រូវនោះធ្វើចលនាដើម្បីដឹកនាំកងទ័ពឆ្ពោះទៅកាន់កន្លែងណាមយយដែលអ្នកចង់ឲ្យទៅនោះ។ ការធ្វើដោយល្បិចកលដើម្បីទាក់ទាញសត្រូវដោយបែបនេះ នោះអ្នកត្រូវចេះបោះនុយដើម្បីអូសទាញសត្រូវនោះ ដោយឲ្យសត្រូវនោះ មើលឃើញពីប្រយោជន៍ដ៏ច្រើន និងមានភាពងាយស្រួលក្នុងការចូលទៅយកផង ហើយក៏នៅក្នុងពេលនោះ អ្នកគ្រាន់តែរង់ចាំធ្វើការវាយប្រហារ ដោយការប្រើកម្លាំងកងទ័ពដ៏ខ្លាំងពូកែមួយចំនួនធំតែប៉ុណ្ណោះ ទៅលើសត្រូវនោះនៅក្នុងកន្លែងណាមួយដែលអ្នកចង់ឲ្យទៅនោះ នោះអ្នកក៏នឹងអាចទទួលយកជ័យជម្នះបានពីសត្រូវដ៏ធំមហិមារបស់អ្នកនោះដោយភាពងាយស្រួល។ យើងក៏អាចនិយាយមួយបែបទៀតដូច្នេះគឺៈ ដើម្បីបញ្ជោតសត្រូវរបស់អ្នក ឲ្យឆ្ពោះទៅកាន់ទីតាំងដែលអ្នកចង់ទៅឲ្យទៅ នោះអ្នកត្រូវធ្វើឲ្យគាត់ទាក់ចិត្ត ជាមួយអ្វីមួយដែលអាចធ្វើឲ្យគាត់ជឿទុកចិត្តថា គាត់គឺប្រាកដជាទៅ។
ហើយអ្វីដែលអាចឲ្យគាត់ទាក់ចិត្តបាន គឺស្បៀងនឹងទីក្រុងទទេជាដើម។ ជាការពិតណាស់ ស្បៀងអាហារនិងទីក្រុងទទេនោះ គឺជាគោលដៅនៃការធ្វើសង្រ្គាម ដូច្នេះសត្រូវនឹងមានការទាក់ចិត្ត ហើយក៏នឹងដឹកនាំកងទ័ពទៅប្លន់យកស្បៀង និងវាយប្រហារដើម្បីយកទីក្រុងទទេនោះ។ ហើយក៏នៅក្នុងពេលនោះ អ្នកគ្រាន់តែរង់ចាំធ្វើការវាយប្រហារទៅលើសត្រូវនោះនៅក្នុងកន្លែងដែលអ្នកចង់ឲ្យទៅនោះ (កន្លែងទូកស្បៀង ឬទីក្រុងទទេ) ដោយការប្រើកម្លាំងកងទ័ពដ៏ខ្លាំងពូកែមួយចំនួនធំតែប៉ុណ្ណោះ នោះអ្នកក៏នឹងអាចទទួលយកជ័យជម្នះបាន ពីសត្រូវដ៏ខ្លាំងរបស់អ្នកនោះដោយភាពងាយស្រួលជាមិនខាន។ ក្នុងចំណុចនេះ ខ្លឹមសារដ៏សំខាន់ គឺសង្កត់ធ្ងន់ទៅលើការគ្រប់គ្រងស្ថានការណ៏។
ឬការបង្កើតស្ថានការណ៍ ដើម្បីទទួលយកជ័យជម្នះពីសត្រូវ។ គួរជម្រាបជូនថាៈ មែទ័ពដ៏ខ្លាំងពូកែ រមែងប្រើប្រាស់ស្ថានការណ៍ ដើម្បីនាំយកជ័យជម្នះមកឲ្យខ្លួនឯង។ ក៏នៅក្នុងការបង្កើត ស្ថានការណ៍ដើម្បីទទួលយកជ័យជម្នះពីសត្រូវនោះផងដែរ មេទ័ពដ៏ខ្លាំងពូកែនោះ គឺមិនចាំបាច់ប្រើប្រាស់កងទ័ព ដើម្បីនឹងទៅយកជ័យជម្នះមកឲ្យខ្លួនឯងនោះឡើយ មេទ័ពដ៏ខ្លាំងពូកែនោះ ដោយគ្រាន់តែប្រើប្រាស់ស្ថានការណ៍នោះ នោះក៏អាចនឹងវាយកម្ទេចសត្រូវ រួចក៏ទទួលយកជ័យជម្នះបាន។ មេទ័ពដ៏ខ្លាំងពូកែ រមែងប្រើប្រាស់ស្ថានការណ៍ ដើម្បីនាំយកជ័យជម្នះមកឲ្យខ្លួនឯង។
ក៏នៅក្នុងការបង្កើតស្ថានការណ៍ដើម្បីទទួលយកជ័យជម្នះពីសត្រូវនោះផងដែរ មេទ័ពខ្លាំងពូកែនោះ គឺមិនចាំបាច់ប្រើប្រាស់កងទ័ពរបស់ខ្លួន ដើម្បីនឹងទៅយកជ័យជម្នះមកឲ្យខ្លួនឯងនោះឡើយ មេទ័ពដ៏ខ្លាំងពូកែនោះ ដោយគ្រាន់តែប្រើប្រាស់ស្ថានការណ៍នោះក៏អាចនឹងវាយកម្ទេចសត្រូវ រួចក៏ទទួលយកជ័យជម្នះបាន។
Comments are closed.