រឿង បុរស ២ នាក់ ទាស់​គ្នា​ពី​ការ​ជីក​អណ្ដូង

មាន​និទាន​មួយ​ដំណាល​ថា : មាន​បុរស ២ នាក់​នាំ​គ្នា​ទៅ​ជីក​អណ្ដូង លុះ​ជីក​ជ្រៅ​ទៅ​ប្រទះ​ឃើញ​មាស​មួយ​ពិន្ទង គឺ​បុរស​មួយ​ជីក​ត្រូវ​មាត់​ពិន្ទង​ម្ខាង បុរស​មួយ​ទៀត ក៏​ជីក​ត្រូវ​មាត់ ពិន្ទង​ម្ខាង​ដែរ ហើយ​បារ​យក​មាស​មក​ចែក​ស្មើ​គ្នា…

រឿង បុរស ២ នាក់ បរ​រទេះ​ទាស់​ទែង​គ្នា

មាន​និទាន​មួយ​ដំណាល​ថា : មាន​បុរស ២ នាក់ ម្នាក់​ទៅ​សង​គុណ​គេ ម្នាក់​ទៅ​ធ្វើ​បុណ្យ ។ ចៅ​ម្នាក់​បរ​រទេះ​ទៅ ចៅ​ម្នាក់​បរ​រទេះ​មក ។ ចៅ​ទាំង ២ នាក់​បរ​រទេះ​មក​ប្រទះ​គ្នា ពុំ​ព្រម​ចៀស​គ្នា ក៏​ឈ្លោះ​គ្នា​ជា​យូរ​ទាល់​តែ​ខូច​បង់…

រឿង បុរស ២ នាក់ តាម​ខ្ញុំ​រត់

មាន​និទាន​មួយ​ថា : មាន​បុរស ២ នាក់​ ម្នាក់​តាម​ខ្ញុំ​រត់ ម្នាក់​តាម​គោ​រត់ ទៅ​ប្រទះ​គ្នា​លើ​ស្ពាន ។ បុរស​ម្នាក់​និយាយ​ថា “ ត្រូវ​ឯង​ចៀស​អញ ៗ តាម​ខ្ញុំ​រត់​បាត់ ” ។ បុរស​ម្នាក់​ថា “ ត្រូវ​ឯង​ចៀស​អញ ៗ តាម​គោ​រត់​បាត់ ” ។ បុរស​ទាំង ២…

រឿង បុរស ២ នាក់​រែក​ស្រូវ

មាន​និទាន​មួយ​ថា : មាន​បុរស ២ នាក់ ម្នាក់​រែក​ពូជ​ស្រូវ​ធ្ងន់ ម្នាក់​រែក​ពូជ​ស្រូវ​ស្រាល ហើយ​ម្នាក់​រែក​ដើរ​ទៅ​ពី​អាយ ម្នាក់​រែក​ដើរ​មក​ពី​នាយ ប្រទះ​គ្នា​នៅ​លើ​ស្ពាន ១ ពុំ​ព្រម​ចៀស​គ្នា ប្រចាប់​ចំបាប់​គ្នា​កំពប់​ខ្ចាយ​ស្រូវ​អស់…

រឿង បុរស​២​នាក់​មាន​គ្រោះ​ថ្នាក់

មាននិទានមួយថា : មានបុរស ២ នាក់នៅត្រើយស្ទឹងម្ខាងម្នាក់ ។ បុរសម្នាក់ម្ដាយស្លាប់, បុរសម្នាក់ភ្លើងឆេះផ្ទះ ។ បុរសម្ដាយស្លាប់រត់ទៅរកម្ដាយ, បុរសភ្លើងឆេះផ្ទះ រត់ទៅលត់ភ្លើង ។ ចៅទាំង ២ រត់ទៅប្រទះគ្នាកណ្ដាលស្ពាន ។ ចៅ ១ ថា “ចូរឯងបើកផ្លូវឲ្យអញ…

រឿង បុរស​កម្សត់​ចេញ​ទៅ​ជួញ

មាននិទានមួយថា : មានបុរសកម្សត់ម្នាក់ចេញទៅជួញបានមាសប្រាំផែន នាំមកដល់ផ្ទះអាត្មា យកមាសនោះទៅកប់ក្រោមជើងជណ្ដើរ ហើយយកថ្មនិងកាំបិតដាក់លើ ។ ប្រពន្ធបុរសនោះមានស្មន់អន្ធករ ចៅស្មន់អន្ធករនោះលបស្ដាប់ក្រោមផ្ទះ កាលដែលប្ដីឡើងទៅលើផ្ទះ ប្រពន្ធដណ្ដឹងសួរថា “…

រឿង ចោរ​លួច​គោ

មាននិទានមួយថា : មានបុរសម្នាក់ទិញគោ ១ ដឹកមកដល់ផ្ទះខ្លួន ហើយរៀបចំនំចំណីចងដៃជាស្រេច រួចបុរសនោះដឹកគោចេញទៅចងឯក្រៅឲ្យឆីស្មៅ ហើយទៅដេកក្រោមម្លប់ឈើ, កំពុងតែដេកលក់ស្រួល មានបុរសម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅ ។ បុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោ ក៏ក្រោកឈរ…

រឿង បុរស​៤​នាក់​ជីក​កំណប់​មាស

មាននិទានមួយដំណាលថា : មានបុរស ៤ នាក់បបួលគ្នាទៅជីកកំណប់មាសជាមួយគ្នា លុះជីកទៅបានមាស ១ ក្រឡ ហើយយកមាសនោះមកចែកទាំង ៤ នាក់ស្មើគ្នា សល់តែមាស ១ ដុំ ហើយចៅទាំង ៤ នាក់ដណ្ដើមគ្នា ជជែកគ្នាពុំដាច់ស្រេចក៏នាំគ្នាទៅរកចៅក្រម ៗ កាត់សេចក្ដីនេះពុំបាន,…

រឿង បុរស​២​នាក់​កាប់​ឈើ​ធ្វើ​អង្គប់

មាននិទានមួយថា : មានបុរស ២ នាក់បបួលគ្នាទៅកាប់ឈើធ្វើអង្គប់ ចៅម្នាក់រំលំ ចៅម្នាក់ក្របែលចុង ស្រេចហើយក៏សែងឈើនោះទៅ ។ ចៅដែលកាប់ដើមឈើនោះសែងខាងដើម ចៅដែលក្របែលចុងឈើនោះសែងខាងចុង កាលសែងទៅដល់ផ្ទះ ធ្វើជាអង្គប់នោះ សឹងព្រួយស្មើគ្នា…