កត្តាទាំង៥គួរ ជៀសវាងពេលសម្ភាសន៍ការងារ
បទសម្ភាសន៍ ជាផ្នែកមួយដ៏សំខាន់ដែលបណ្តាក្រុមហ៊ុន នីមួយៗអាចវាយតម្លៃបេក្ខជនណាម្នាក់ អោយចូលធ្វើការបាន។ ជាពិសេសកំហុសតូចៗ ដែលគ្រប់គ្នាមិនចាប់អារម្មណ៍នោះវាអាចបរាជ័យ នៅពេលទៅសម្ភាសន៍ចូល ធ្វើជាបុគ្គលិករបស់ក្រុមហ៊ុន។ ខាងក្រោមនេះគឺជាចំនុចខ្លះៗដែល គួរជៀសវាង៖
១) ការមកដល់យឺត៖ ពេលវេលាវាពិតជា សំខាន់ណាស់ក្នុងការ ប្រកបរបរចិញ្ជឹមជីវិតប្រចាំថ្ងៃ ក្នុងនោះដែរ គឺថ្ងៃទៅសម្ភាសន៍ការងារនេះហើយ ដែលមិនត្រូវយឺតជាដាច់ខាត។ ប្រសិនបើអ្នក ទៅសម្ភាសន៍យឺត ម្ចាស់ក្រុមហ៊ុនអាចវាយតម្លៃ ទៅលើអ្នកបាន ចំពោះអាក្បកិរិយា និងម្ចាស់ការលើខ្លួនឯង។
២) សំលៀកបំពាក់មិនសមរម្យ៖ មុនពេលទៅសម្ភាសន៍ បេក្ខជន គួរតែមើលលើការស្លៀកពាក់ ទៅតាមស្ថានភាពការងារ រឺក៏មុខតំណែងរបស់ខ្លួន។ វាជាចំនុចតូចមួយមែន ប៉ុន្តែវាអាចបង្ហាញ នូវសេចក្កីថ្លៃថ្លូរ និងការរៀបចំខ្លួនអ្នក អោយសាកសមតាម កាលៈទេសៈបាន ។
៣)និយាយអាក្រក់ ពីក្រុមហ៊ុនអតីត ដែលធ្លាប់ធ្វើការ៖ នៅពេលសម្ភាសន៍ការងារ ជៀសវាងនិយាយ ពីចំនុចអាក្រក់ចំពោះ អតីតថៅកែ ឬទីកន្លែងការងារ ពីព្រោះគេអាចគិតថាអ្នក ជាមនុស្សមាត់ច្រើន និងចូលចិត្តនិយាយដើម ពីកន្លែងការងារមួយ ទៅមួយទៀត ។
៤) កុំមានចិត្តអន្ទះអន្ទែង៖ អ្នកត្រូវមានទំនុកចិត្ត លើខ្លួនឯង និងកុំមានចិត្តអន្ទះអន្ទែងខ្លាំងពេក ក្នុងពេលសម្ភាសន៍។
៥) ត្រូវច្បាស់ថា គ្មានសំលេងរំខានពីទូរស័ព្ទ៖ សំលេងទូរស័ព្ទពេលរោទ៍ឡើង ពេលកំពុងសម្ភាសន៍ ជាហេតុមួយដែលអាចបង្អាក់ កិច្ចសន្ទនារវាងអ្នកជាមួយម្ចាស់ក្រុមហ៊ុន និងបង្ហាញពីទំលាប់អាក្រក់ ពីខ្លួនអ្នកបាន។ អ្នកអាចបិទសំលេងរោទ៏ ឬបិទទូរស័ព្ទតែម្ដងរិតតែប្រសើរ។
វាជាការពិត កត្តាទាំង៥ខាងលើនេះ ជាចំនុចដែលត្រូវប្រុងប្រយ័ត្ន នៅពេលអ្នកចូលសម្ភាសន៍ក្នុងបណ្តា ក្រុមហ៊ុននីមួយៗ។ អ្នកនឹងអាចបាត់បង់ឪកាសការងារ របស់អ្នកដោយសារតែកត្តា តូចៗខាងលើនេះបាន បើអ្នកមិនបានប្រុងប្រយ័ត្ន។ ចុះប្រិយមិត្តបានជៀសវាង ចំនុចទាំងអស់នេះហើយរឺនៅពេលទៅសម្ភាសន៍?
Comments are closed, but trackbacks and pingbacks are open.