មិនគួរឱ្យជឿ! អាហារសម្បូរប្រូតេអ៊ីនប៉ុន្មានមុខនេះ អាចជួយសម្រកទម្ងន់យ៉ាងឆាប់រហ័ស
ប្រូតេអ៊ីនត្រូវបានគេដឹងថាជាសារជាតិយ៉ាងសំខាន់សម្រាប់ជួយអោយស្រកទម្ងន់ ប៉ុន្តែតេីអ្នកដឹងទេថាជារៀងរាល់ថ្ងៃរាងកាយអ្នកបានទទួលប្រូតេអ៉ីនគ្រប់គ្រាន់ឬនៅ?
ការសិក្សាមួយបានបង្ហាញថាស្រ្តីដែលបរិភោគអាហារមានប្រូតេអ៉ីនខ្ពស់អាចការពារមិនអោយឡេីងគីឡូ និង ស្រកគីឡូបានច្រេីនជាងស្រ្តីដែលមិនសូវបរិភោគប្រូតេអ៉ីន។
១. ផ្លែប័រ
ផ្លែប័រ ជាប្រភេទផ្លែឈេីម្យ៉ាងដែលជួយឱ្យសុខភាពល្អ សម្បូរទៅដោយប្រូតេអ៉ីន និង មានជាតិស្ករទាប។
ផ្លែប័រ
២. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិដូចជាសណ្ដែកខ្មៅ សណ្ដែកសៀង ផ្ទុកនូវជាតិសរសៃនិងប្រូតេអ៊ីនខ្ពស់ ហេីយជួយអោយឆាប់ឆ្អែត។
គ្រាប់ធញ្ញជាតិ
៣. ដំឡូងស្ងោរ
ដំឡូងស្ងោរជាប្រភេទអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់ការបរិភោគប្រចាំថ្ងៃអាចជួយឱ្យស្រកគីឡូលឿន និងធ្វេីឱ្យឆ្អែតបានយូរ។
ដំឡូងស្ងោរ
៤. ប្រូខូលី Broccoli
បន្លែនេះផ្ទុកនូវសារធាតុចិញ្ចឹមជាច្រេីន និងមានកាឡូរីទាប។ វាក៏មានជាតិសរសៃខ្ពស់ដែលសម្រួលដល់ការរំលាយអាហារនិងបន្ទោរបង់ផងដែរ។
បន្លែផ្ទុកនូវសារធាតុចិញ្ចឹម
៥. គ្រាប់ជី
គ្រាប់ជីក៏ជាអាហារដ៏អស្ចារ្យដែលសម្បូរទៅដោយប្រូតេអ៉ីន អូមេហ្គា៣ អូមេហ្គា៦ និងជាតិសរសៃ មានប្រសិទ្ធភាពខ្ពស់ក្នុងការដុតបំផ្លាញខ្លាញ់អាក្រក់ និងកាត់បន្ថយស្រែកឃ្លាន។
គ្រាប់ជី
៦. ផ្លែត្រសក់
ផ្លែត្រសក់សម្បូរដោយជាតិទឹក កាឡូរីទាប និងជាតិសរសៃគ្រប់គ្រាន់ក្នុងការជួយបន្ថែមជាតិទឹក និងរក្សាទម្ងន់ឱ្យមានសុខភាពល្អ៕
ផ្លែត្រសក់
Comments are closed, but trackbacks and pingbacks are open.