វិធីកម្ចាត់បញ្ហា ខ្មៅស្រអាប់ ត្រង់បរិវេណកែងដៃ និងជង្គង់

មនុស្សគ្រប់គ្នាតែងប្រាថ្នា នៅលើដងខ្លួនរបស់ពួកគេគឺស្អាត គ្មានចន្លោះប៉ុន្តែពេលខ្លះវាក៏មានផ្នែក ដែលខ្មៅស្រអាប់ ដូចជាជង្គង់ កែងដៃ និងក្លៀកដែរ។ យ៉ាងណាមិញភាពខ្មៅ ស្រអាប់ក្នុងបរិវេណ ទាំងនេះធ្វើអោយមានការអៀនខ្មាស់ នៅពេលស្លៀកពាក់ពេល ចេញទៅក្រៅ។ ប៉ុន្តែក៏មានវិធីកម្ចាត់ ត្រង់បរិវេណដែលខ្មៅបានដែរ៖

១) ក្រូចឆ្មារ និងទឹកឃ្មុំ៖ របស់ទាំងនេះ វាជារបស់ធម្មជាតិដែលវា ជួយកម្ចាត់ស្បែកខ្មៅបាន។ វិធីប្រើ ៖ ច្របាច់ទឹកក្រូចឆ្មារមួយផ្លែ និងលាយចូលជាមួយទឹកឃ្មុំ មួយស្លាបព្រា បន្ទាប់មកលាបត្រង់ ទីកន្លែងដែលខ្មៅ រួចទុកប្រមាណ២០នាទី ចាំលាងទឹកចេញ។

២) ជេលប្រទាលកន្ទុយក្រពើ៖ ប្រទាលលកន្ទុយក្រពើ វាអាចជួយការពារការ បំផ្លាញស្បែក ពីបញ្ហាកម្កៅព្រះអាទិត្យបាន។ ចំពោះការប្រើ អ្នកយកប្រទាលកន្ទុយក្រពើ មួយធាងមកចិត យកសាច់ខាងក្នុងដែលគេ ហៅថាជេលទន់នោះ រួចហើយយកមកលាប លើកែងដៃ ជង្គង់ដែលខ្មៅ។

៣) ទឹកខ្មេះ និងទឹកដោះគោជូរ៖ អ្នកដាក់ទឹកខ្មេះ និងលាយទឹកដោះគោជូរ រួចទុកវាចោលអោយស្ងួតក្នុង រយះពេល២នាទី ចាំលាងចេញ។

៤) ថ្មខាត់៖ នេះជាវិធីងាយមួយ ដោយអ្នកអាចយកថ្មខាត់ ទៅត្រដុសត្រង់ ចំនុចដែលស្រអាប់ដូចជា ជង្គង់ជាដើម ។ ជាពិសេសអ្នកអាចរក ទិញបានតាមបណ្តារផ្សារផ្សេងៗ។

៥)ស្ករ និងប្រេងអូលីវ ៖ ប្រេងអូលីវជា ប្រេងមួយជួយដល់ ស្រទាប់ស្បែកជាច្រើន ជាពិសេសវាអាចជួយដល់ការ បំបាត់ស្នាមខ្មៅត្រង់ ជង្គង់ រឺកែងដៃបានដែរ ដោយអ្នកប្រើជាមួយស្ករ។ វិធីប្រើ៖ គឺអ្នកចាក់ស្ករ និងប្រេងអូលីវ អោយលាយចូលគ្នា ធ្វើយ៉ាងណាអោយវាស្អិតជាប់គ្នា បន្ទាប់មកអ្នកលាបប្រហែលជា៥នាទី ។ ចុងក្រោយគឺលាង ទឹកចេញជាមួយសាប៊ូទន់ៗជាការស្រេច។

ទាំងនេះជាវិធីកម្ចាត់ភាព ខ្មៅស្រអាប់ត្រង់ បរិវេណជង្គង់ កែងដៃបាន ដោយអ្នកអាចរើសយកវិធីមួយណាដែលអ្នក គិតថាវាមានភាពងាយស្រួល សំរាប់អ្នក រួចយកមកអនុវត្ត៕

Comments are closed, but trackbacks and pingbacks are open.