សំភារៈ​​ក្នុង​ផ្ទះ​​សំខាន់​ៗ ដែល​​អ្នក​មិន​​​គួរ​រំ​លង​ បើ​ចង់​បាន​​​សុខ​ភាពល្

ផលិតផលអេឡិចត្រូនិចសម្រាប់ប្រើប្រាស់ក្នុងផ្ទះ​​ទាំង 5 ដែលលោកអ្នកគួរពិចារណាទិញ​យកមកប្រើប្រាស់​ក្នុង 2021 នេះ៖

1. ម៉ាស៊ីនបំពងដោយប្រើខ្យល់ (air fryer)

តើអ្នកចូលចិត្តញ៉ាំមាន់បំពង ដំលូងបំពង ឬអាចនិយាយបានថាចូលចិត្តអាហារបំពងដែរទេ? តើអ្នកខ្លាច មិនសូវហ៊ាន​ញ៉ាំព្រោះតែខ្លាញ់ច្រើន ខ្លាចធាត់ ឬខ្លាចឈឺមែនដែរឬទេ? តែពេលនេះអស់បញ្ហាហើយ ជាមួយបច្ចេកវិទ្យាថ្មីដែលអ្នក​អាច​ដុត បំពង សំងួតដោយប្រើប្រាស់ខ្យល់ក្តៅ (ប្រើដោយអគ្គីសនី) ដែលមិនប៉ៈពាល់សុខភាពឡើយ។ ប្រភេទម៉ាស៊ីនបំពងដោយប្រើខ្យល់នេះ ត្រូវបានពេញនិយមខ្លាំងក្នុងពេលថ្មីៗនេះ នៅទូទាំងពិភពលោក​នៅពេល​ដែល​ប្រជាជនភាគច្រើនចៀសវាងការញ៉ាំអាហារនៅខាងក្រៅ។ ជាពិសេសម៉ាស៊ីនបំពងដោយប្រើខ្យល់នេះអាចជួយរក្សារសជាតិអាហារបានឆ្ងាញ់ល្អ និងមិនប៉ះពាល់ដល់សុខភាព។

2. ម៉ាស៊ីនបន្សុទ្ធខ្យល់

អ្វីទៅជាម៉ាស៊ីនបស្សុទ្ធខ្យល់? ម៉ាស៊ីនបស្សុទ្ធខ្យល់គឺប្រើសម្រាប់ធ្វើអោយបរិយាកាស​ខ្យល់នៅក្នុង​បន្ទប់មាន​អុកស៊ីសែន​ច្រើន និងកំចាត់មេរោគក្នុងខ្យល់។ ម៉ាស៊ីនប្រភេទនេះត្រូវបានណែនាំអោយប្រើប្រាស់​សម្រាប់​អ្នកមាន​ជំងឺផ្លូវដង្ហើម និងកុមារតូចៗ ជាពិសេសក្នុងសម័យកូវីតនេះ ព្រោះវាអាចជួយសំអាតភាពកខ្វក់នៅក្នុងខ្យល់ [តែមិនអាចសំលាប់មេរោគលើសំភារៈនានានៅក្នុងបន្ទប់ឡើយ]។ ដូច្នេះដើម្បីអោយផ្លូវដង្ហើមរបស់លោកអ្នកមានសុខភាពល្អ ការចំណាយប្រាក់សម្រាប់ ម៉ាស៊ីនបស្សុទ្ធខ្យល់គឺពិត​ជាផ្តល់​អត្ថប្រយោជន៍ច្រើនយ៉ាងណាស់។

3. ម៉ាស៊ីនចំរោះទឹក

យោងតាងការបង្ហាញរបស់ក្រសួងធ្លាប់បានប្រកាសថា ទឹកម៉ាស៊ីនដែលចេញពីទុយោនៅទីក្រុងភ្នំពេញអាចផឹកបាន។ តែយ៉ាងណាមិញ ប្រជាជនទូទៅធ្លាប់បានជួបប្រទះហើយនៅពេលដែលទឹកពេលខ្លះអាចមានពណ៍លឿង ឬមាន​កករ​។​ ហេតុដូច្នេះការចំណាយប្រាក់សម្រាប់ម៉ាស៊ីនចំរោះទឹក គឺពិតជាសំខាន់ ព្រោះលោកអ្នកត្រូវការពិសារទឹកជាប្រចាំ យ៉ាង​​ហោច​ណាស់ 2 លីត្រក្នុងមួយថ្ងៃ។

4. ម៉ាស៊ីនត្រជាក់

កម្ពុជាជាប្រទេសក្តៅហើយសើម។ តែអាកាសធាតុប្រចាំឆ្នាំភាគច្រើន គឺក្តៅដែលជាការរំខាន់ដល់ការរស់នៅប្រចាំថ្ងៃ ជាពិសេសពេលដំណេកតែម្តង។ ហេតុនេះហើយម៉ាស៊ីនត្រជាក់មានសារៈសំខាន់ណាស់​ក្នុងការធ្វើអោយ​បរិយាកាស​ក្នុងបន្ទប់របស់លោកអ្នកពោរពេញដោយផាសុខភាព និងអាចសម្រួលដល់ដំណេកនាពេលរាត្រី ទោះអាកាសធាតុ​ក្តៅក៏ដោយ។ សុខភាពរបស់លោកអ្នកក៏ស្រស់ស្រាយ ប្រសិនបើលោកអ្នកបានគេងគ្រប់គ្រាន់។


5. ទូទឹកកក

ចូលទស្សវត្តថ្មីហើយ ល្មមសន្សំលុយទិញទូទឹកកកមួយទៅព្រោះមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនណាស់។ លោកអ្នកអាចរក្សាគុណភាពអាហារអោយនៅស្រស់ល្អ ដោយមិនឆាប់ខូច ឬបាត់បង់គុណភាពឡើយ។ ជាពិសេស​សម័យបច្ចុប្បន្ននេះ ទូទឹកកកមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានច្រើនប្រភេទ រួមទាំងការផលិតទឹកកក​បាន​ផងដែរ។ ដូច្នេះលោកអ្នកអាចប្រើប្រាស់បានច្រើនមុខងារខ្លាំងបំផុត ក្នុងការចំណាយថវិកាសម្រាប់សុខភាព។

Comments are closed, but trackbacks and pingbacks are open.