១០ ចំណុចដែលមនុស្សជោគជ័យតែងតែអនុវត្តជាប្រចាំ
មនុស្សដែលមានភាពជោគជ័យមានគំនិតខុសគេ បញ្ចេញសកម្មភាពខុសគេ និងដាក់តឿនខ្លួនឯងពីមនុស្សដែលមានតែភាពបរាជ័យ មកក្លាយជាមនុស្សជោគជ័យ ដោយព្យាយាមប្រឹងប្រែងខ្លាំងចំពោះគោលដៅរបស់ពួកគេ។ មនុស្សដែលមានភាពជោគជ័យតែងតែមានលក្ខណៈ និងគម្រូស្រដៀងៗគ្នា។ តាមពិតទៅ ការក្លាយជាមនុស្សជោគជ័យគឺមិនពិបាកក្នុងការធ្វើឡើយ ប្រសិនបើអ្នកបានរៀនពីសកម្មភាពដែលមនុស្សជោគជ័យធ្វើ។ ហើយសកម្មភាពទាំងនោះគឺគ្រាន់តែជាទម្លាប់តូចៗប៉ុណ្ណោះ តែអាចនាំមកនូវភាពជោគជ័យបាន។
ខាងក្រោមនេះជាសកម្មភាព១០យ៉ាងដែលមនុស្សមានភាពជោគជោគជ័យតែងតែអនុវត្តធ្វើជាប្រចាំ៖
ទី១. ពួកគេប្រឹងប្រែងខ្លាំងចំពោះភាពប្រាកដប្រជា
មនុស្សដែលមានភាពជោគជ័យតែងតែផ្តោតសំខាន់ទៅលើគោលបំណងរបស់ពួកគេ ដូចនេះហើយទើបពួកគេមានផែនការដ៏ប្រាកដប្រជាមួយ។ ការដែលមានគោលបំណងច្បាស់លាស់នេះហើយ ដែលអាចជួយឱ្យពួកគេរក្សានូវកិច្វការដ៏សំខាន់ទៅលើគោលបំណងរបស់ពួកគេ។
ទី២. ពួកគេរៀបចំគម្រោងប្រចាំថ្ងៃ
លោក Kenneth Chenault ដែលជាម្ចាស់ក្រុមហ៊ុន American Express តែងតែមានផែនការលំអិតប្រចាំថ្ងៃរបស់គាត់ ដោយសរសេរពីអ្វីដែលគាត់ចង់ធ្វើ៣យ៉ាងនៅថ្ងៃបន្ទាប់។ មនុស្សដែលជោគជ័យគឺមានភាពច្បាស់លាស់ចំពោះគោលដៅរបស់ពួកគេ ព្រមទាំងមានវិធីក្នុងការធ្វើឱ្យគោលដៅទាំងនោះមានដំណើរការទៅមុខ។
ទី៣. ពួកគេប្រកានខ្ជាប់នូវទំនាក់ទំនងត្រឹមត្រូវ
នៅក្នុងសៀវភៅមួយដែលមានចំណងជើងថា Tribe លោក Seth Gordin បានពន្យល់ថា មានកុលសម្ពន្ព័ជាច្រើនគ្រន់ទីកន្លែង ស្រែកឃ្លាននូវទំនាក់ទំនង និងការផ្លាស់ប្តូរ។ មនុស្សដែលមានភាពជោគជ័យ ស្វែងរកជំនួយ និងរកមនុស្សដែលអាចទាក់ទងបាន ព្រមទាំងស្វែងរកនរណាម្នាក់ដែលគេអាចរកជំនួយបាន។
ទី៤. ពួកគេសម្តែងចេញនូវភាពឆ្លាតវ័យយ៉ាងរីករាយ
មនុស្សដែលមានភាពជោគជ័យតែងតែស្វែងរកវិធីទៅលើការឱ្យតម្លៃលើបរិស្ថានដែលនៅជុំវិញខ្លួន។ ពួកគេប្រើប្រាស់ការយល់ដឹងរបស់ពួកគេដើម្បីដោះស្រាយនូវបញ្ហាផ្សេងៗ។ ការធ្វើបែបនេះអាចឱ្យគេជម្រុញអ្នកដទៃឱ្យជោគជ័យដែរ។
ទី៥. ពួកគេមានសកម្មភាពខ្លាំង
មនុស្សដែលជោគជ័យតែងតែមានសកម្មភាពច្រើន។ តាមរយៈសកម្មភាពទាំងនោះ ពួកគេអាចក្តាប់យកនូវលទ្ធិផល និងស្វែងរកផ្លូវចំពោះគោលដៅរបស់ពួកគេ។
ទី៦. ពួកគេតែងតែនិយាយជាមួយខ្លួនឯង
មនុស្សជោគជ័យតែងតែប្រើឃ្លាមួយនេះក្នុងការនិយាយជាមួយខ្លួនឯង «ថ្ងៃនេះជាថ្ងៃល្អ ខ្ញុំត្រូវទទួលជោគជ័យ»។ មនុស្សដែលមានភាពជោគជ័យតែងតែលើកស្ទួយសមត្ថភាពរបស់គេ និងពង្រឹងឱកាសនៃការសម្រេចគោលដៅប្រចាំថ្ងៃ។
ទី៧. ពួកគេហាត់ប្រាណដើម្បីបានសុខភាពល្អ
លោកប្រធានាធិបតី Barak Obama ហាត់ប្រាំ៤៥នាទីជារៀងរាល់ថ្ងៃ និងប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍។ ការដែលមានគំនិតនិងរាងកាយមានសុខភាពមាំមួន គឺជាជំហានដំបូងនៃការទទួលជោគជ័យ។ រាងកាយរបស់អ្នកគឺជាយានជំនិះជួយអ្នកឱ្យសម្រេចគោលដៅ។
ទី៨. ពួកគេធ្វើសមាធិ
ការធ្វើសមាធិអាចជួយឱ្យមនុស្សជោគជ័យផ្តោតអារម្មណ៍ទៅលើការបង្កើតថ្មី។ ការធ្វើសមាធិគឺជាលទ្ធិផលមួយក្នុងការទទួលបាននូវទំនាក់ទំនងល្អ និងមានភាពច្នៃប្រឌិត។
ទី៩. ពួកគេសម្តែងចេញនូវការរីកចម្រើនតូចៗ ចំពោះគោលដៅសំខាន់របស់ពួកគេ
យោងទៅតាមលោក Henry Ford បានអោយដឹងថា គ្មានអ្វីដែលពិតជាលំបាកនោះទេ ប្រសិនបើអ្នកបំបែកបញ្ហាទៅជាចំណុតតូចៗ។ មនុស្សជោគជ័យតែងតែដោះស្រាយរាល់បញ្ហាទាំងអស់ ដោយបង្កើតការរីកចម្រើនតូចៗ និងបន្តទៅមុខជារៀងរាល់ថ្ងៃ។
ទី១០. ពួកគេងើបពីគេងលឿន
ការងើបពីគេងលឿនទំនងជាប្រពៃណីរបស់មនុស្សជោគជ័យ។ មានរឿងជាច្រើនដែលមនុស្សជោគជ័យអាចសម្រេចបាន ដែលពួកគេមានពេលវេលា២៤ម៉ោងក្នុងមួយថ្ងៃដូចគេដូចឯងដែរ៕
Comments are closed, but trackbacks and pingbacks are open.