ស្អាតដូចទេពអប្សរ! ឆក់បេះដូងគេអស់ហើយ ដេត ស្រីនាដ បើ​ស្អាតគ្មាន​កន្លែង​ទាស់យ៉ាងនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ពិតណាស់ កញ្ញា ដេត ស្រីនាដ ជាបវរកញ្ញា Miss Grand កម្ពុជាឆ្នាំ២០១៩ បើទោះបី មិនបានចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិក្តី តែបើក្រឡេកទៅមើល ហាងឆេងទីផ្សារការងារតារាស្រីរូបនេះ មានបន្តកន្ទុយជាហូរហែតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ ការប្រកួតបញ្ចប់ទៅ ៣ឆ្នាំហើយក្តី តែសម្រស់ រូបនាងហាក់គ្មានផ្លាស់ប្តូរទាល់តែសោះ រូបរាងសម្បត្តិមើលទៅ នៅតែក្មេងជាងវ័យ រីឯមុខមាត់វិញ កាន់តែស្រស់បស់ជាងមុនថែមទៀត ជាហេតុធ្វើឲ្យ រូបនាង កាន់តែទទួលបានការគាំទ្រ កាន់តែច្រើន។​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះ ក្នុងឈុតប្រពៃណីបុរាណ កញ្ញា ដេត ស្រីនាដ ទាក់ទាញ ការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង ចំហាយសម្រស់នារីខ្មែរ រមទម្យ សុភាពរាបសា មើលទៅពិតជាសមសួនជាខ្លាំង ស្អាតខ្លាំងរកកន្លែងទាស់ភ្នែកមិនមានសោះ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.