សង្ស័យជំងឺ Depression! និស្សិត​ច្បាប់អាយុ ២២ ឆ្នាំ យកក-ាំភ្លើងបញ្ចប់ជី-វិតខ្លួនឯង សោកសៅបំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ កន្លងទៅ មានករណីនិស្សិតច្បាប់ម្នាក់ បានយកកាំភ្លើង មកធ្វើអត្តឃាត បា.ញ់សម្លាប់ខ្លួនឯង ត្រង់ចំណុចប៊ូទិច គ្រីសណាវីឡា ស្ថិតក្នុងភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់ពីប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រស់ សៀវលាង ភេទប្រុស អាយុ ២២ ឆ្នាំ មានមុខរបរជា និស្សិត រស់នៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ក្នុងនោះសមត្ថកិច្ច បានបញ្ជាក់ថា រឿងហេតុ គឺជនរងគ្រោះ កំពុងហូបចុក ជុំគ្នាជាមួយក្រុមគ្រួសារនៅប៊ូទិច គ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លុះរហូតដល់វេលាម៉ោង ២០ និង ៥០ នាទី ថ្ងៃទី ខែ ឆ្នាំដដែល ស្រាប់តែជនរងគ្រោះ បានយកកាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ បុរសម្នាក់ឈ្មោះ រតនា ជាអាវុធហត្ថនៅរាជធានីភ្នំពេញ ដែលបានទុកអាវុធនៅលើកៅអីអង្គុយ នៅក្បែរជនរងគ្រោះ ហើយចេញទៅទិញម្ហូបនៅខាងក្រៅ យកមកអាមេបញ្ចូលគ្រាប់ បាញ់ក្បាលផ្នែកខាងស្តាំ បណ្តាលឱ្យបាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើតាមការបំភ្លឺ របស់ឪពុកជនរងគ្រោះ ឈ្មោះ ប្រាក់ សារិន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ បានឱ្យដឹងថា នៅអំឡុងដើមខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ពោលគឺ បន្ទាប់ពីម្ដាយក្មេករបស់ខ្លួន បានទទួលមរណភាព កូនប្រុសរបស់លោក ឈ្មោះ រស់ សៀវលាង ក៏ចាប់ផ្ដើមមានអាការៈប្លែកៗ និយាយផ្ដេសផ្ដាស និងមានជំងឺបាក់ទឹកចិត្ត ព្រមទាំងធ្លាប់និយាយព្រលយថាចង់រកសម្លាប់ខ្លួន ២ ដងមកហើយ។ ដោយឃើញបែបនោះ ទើបរូបលោក ក៏បាននាំយកកូនប្រុសមកសៀមរាប ដើម្បីព្យាបាល និង លេបថ្នាំ រំងាប់អារម្មណ៍ជាប្រចាំថ្ងៃផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ សមត្ថកិច្ចបានបន្ថែមថា យោងតាមការបំភ្លឺរបស់ឪពុកជនរងគ្រោះ និងការសន្និដ្ឋានរបស់ការិយាល័យ បច្ចេកទេស និង វិទ្យាសាស្ត្រ ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ ជំនាញបានឱ្យដឹងថា ករណីខាងលើនេះ ជាករណីអត្តឃាត បាញ់សម្លាប់ខ្លួន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូនៅខាងក្រោម ៖

Comments are closed, but trackbacks and pingbacks are open.