មុននេះ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបាត់បង់ជីវិត
បុរសអ្នកជំងឺកូវីដ១៩ វ័យ ៧៥ ឆ្នាំ ម្នាក់ទៀត ស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីរកឃើញឆ្លងកូវីដ១៩ កាលពីយប់ថ្ងៃទី ២១ ខែមីនានេះ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
លោក ជំទាវ យក់ សម្បត្តិបានប្រាប់កម្ពុជាថ្មីមុននេះថា អ្នកជំងឺឈ្មោះ ស្តើង ជា អាយុ ៧៥ ឆ្នាំ មានអាការៈ ហត់ និងពិបាកដកដង្ហើមវិវត្តរហ័សរយៈពេល ៣ ទៅ ៤ ថ្ងៃ ដោយមានជំងឺប្រចាំកាយលើសឈាម។
អ្នកជំងឺរូបនេះ ទើបតែបានចូលសម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី ២១ ខែមីនា ក្នុងសភាពហត់ខ្លាំង ហើយបានរកឃើញមានសភាពរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាសុីនជំនួយដង្ហើម។
ចំពោះមូលហេតុនៃការស្លាប់លោក ជំទាវ យក់ សម្បត្តិបញ្ជាក់ថា ដោយសារជំងឺកូវីដ១៩ វ៉ៃលុកសួតធ្ងន់ធ្ងរ ហើយគ្រូពេទ្យព្យាយាមសង្គ្រោះ តែមិនអាចសង្គ្រោះបាន៕
Comments are closed, but trackbacks and pingbacks are open.