ខ្លាំងមែន ! អាមេរិកនឹងបញ្ចេញវ៉ាក់សាំង Johnson «ចាក់តែ១ដូស» តែប៉ុណ្ណោះ
(អន្តរជាតិ)៖ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានាធិបតី លោក ចូ បៃដិន នឹងបញ្ចេញវ៉ាក់សាំងបង្ការ កូវីដ១៩ ផលិតដោយក្រុមហ៊ុន Johnson & Johnson ចំនួន ១១លានដូសនៅសប្តាហ៍ក្រោយ។
វ៉ាក់សាំង Johnson & Johnson នេះមានប្រសិទ្ធភាពលើស ៩០% ទប់ទល់នឹង កូវីដ១៩ សម្រាប់ការធ្វើតេស្តក្នុងសហរដ្ឋអាមេរិកផ្ទាល់ និងជាប្រភេទវ៉ាក់សាំងដែលតម្រូវឲ្យ «ចាក់តែ១ដូស» ប៉ុណ្ណោះ។ ដូច្នេះវ៉ាក់សាំង Johnson & Johnson ចំនួន ១១លានដូស ដែលលោក ចូ បៃដិន ប្រកាសខាងលើ នឹងត្រូវយកទៅចាក់ជូនប្រជាជនអាមេរិក នៅតាមរដ្ឋនានាបានចំនួន ១១លាននាក់។
កន្លងមក ក្រុមហ៊ុន Johnson & Johnson ធ្លាប់បានអះអាងថា ខ្លួនត្រៀមវ៉ាក់សាំងផលិតបានជាស្រេចសរុប ២០លានដូស ប៉ុន្តែការសម្រេចឲ្យដឹកជញ្ជូនទៅកាន់ទីណាខ្លះនោះ គឺត្រូវរង់ចាំការកំណត់ពីអាជ្ញាធរអាមេរិកសិន ។
សហរដ្ឋអាមេរិក នឹងអនុញ្ញាតឲ្យមនុស្ស ២៥៨លាននាក់ នឹងត្រូវទទួលបានការចាកវ៉ាក់សាំងនៅត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២១ រួចហើយទើបសហរដ្ឋអាមេរិកអាចចែកចាយវ៉ាក់សាំង ទៅកាន់ប្រទេសនានាបាន ដោយចាប់ផ្តើមពីកាណាដា និងមិចស៊ីកូ ដែលជាប្រទេសជិតខាងទាំងពីររបស់ខ្លួន៕
Comments are closed, but trackbacks and pingbacks are open.