ប្រពៃណាស់ ! បងប្រុសម្នាក់នេះ ប្រកាសមិនថ្លៃបន្ទប់ជួល ៥៣បន្ទប់ ហើយថែមទាំងឧបត្ថម្ភថ្លៃ ភ្លើងនិងទឹកទៀត ធ្វើឲ្យសម្តេចតេជោ បញ្ចេញមតិ ថា …
(ភ្នំពេញ)៖ ពិតជារំភើបណាស់ ក្នុងអំឡុងពេលជំងឺកូវីដ១៩រាតត្បាត ខណៈដែលមានបងប្រុសម្ចាស់ផ្ទះម្នាក់ មានទឹកចិត្តជ្រះថ្លា បានប្រកាសថា មិនថ្លៃបន្ទប់ជួល ៥៣បន្ទប់ ហើយថែមទៀតឧបត្ថម្ភថ្លៃប្រើប្រាស់ ភ្លើង និង ទឹក ទៀត រហូតដល់បងប្អូនមានការងារជាធម្មតាវិញ ។
យោងតាមហ្វេសប៊ុកបងប្រុសម្នាក់ឈ្មោះ មីន រស្មី – Min Raksmey បានសរសេរថា «ដើម្បីសម្រួលដល់ការលំបាករបស់បុគ្គលិកដែលបានផ្អាកការងារក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ខ្ញុំបាទនិងគ្រួសារសូមចូលរួមជាមួយរាជរដ្ឋាភិបាល ដោយសូមមិនគិតថ្លៃចំពោះបន្ទប់ជួលប្រចាំខែ ដែលយើងខ្ញុំមានចំនួន 53 បន្ទប់ និងឧបត្ថម្តបន្ថែមក្នុងមួយបន្ទប់នូវ ភ្លើង 10kwh និង ទឹក 2m3 សំរាប់ប្រើប្រាស់ដោយឥតគិតថ្លៃជាប្រចាំខែ រហូតដល់បងប្អូនបុគ្គលិកមានការងារជាធម្មតាវិញ »។
ក្រោយឃើញការប្រកាសបែបនេះ សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីពេញចិត្ត ដល់ថ្នាក់ ធ្វើឲ្យសម្តេចតេជោ បានបញ្ចេញ មតិ (Comment) ថា «ជំនួសមុខឱយកម្មករ កម្មាការនីខ្ញុំសូមអរគុណចំពោះលោកនិងលោកស្រីនិងក្រុម គ្រួសារដែលបានផ្តល់ជំនួយដ៍សប្បុរស ចំពោះកម្មករកម្មាការនីរបស់យើងដែលកំពុងប្រឈមជាមួយការលំបាកដោយសារកូវីដ១៩»៕
Comments are closed, but trackbacks and pingbacks are open.