ផ្ទុះចម្ងល់ ចា.ប់ បានចោរ់.លួ.ច.ម៉ូតូ តែកន្លែងទិ.ញ.របស់ចោរ់ អត់ចាត់ការ ម៉េចចឹងន៎…?
ភ្នំពេញ៖ ជន ស.ង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ៣នាក់ ត្រូវបាន.ក.ម្លាំងស.ម.ត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី៣ ចា.បឃាត់ខ្លួន និងបានប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី២ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករិងបានញ៖ ឃ្លាំងរំសេវ!» នៅឃ្លាំងរំសេវ ណីលួ.ច.ម៉ូតូមួយគ្រឿង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅមុខផ្ទះជួលលេខ២ ផ្លូវលំ ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជន ស.ង្ស័យ ឈ្មោះ ហឿង សុខលាង ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) និងមានទីលំនៅផ្ទះគ្មានលេខ ផ្លូវ៨៧បេតេ ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយឡែក បក្សពួករបស់គេ ២នាក់ទៀត ដែលកំពុងរត់គេចខ្លួន មានឈ្មោះ ងួន ថៃ ភេទប្រុស អាយុ ២៥ឆ្នាំ និងឈ្មោះ ប៉ឺត ភេទប្រុស អាយុ ៣១ឆ្នាំ។
លោកវរសេនីយ៍ត្រី ឃុន ឡេង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ អោយដឹងថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៣ និង១០នាទី ជនរងគ្រោះឈ្មោះ ង៉ូយ ពេជ្រម៉ានីរស្មី ភេទស្រី អាយុ ២៣ឆ្នាំ បានជិះម៉ូតូ ០១គ្រឿង ម៉ាក ស្គូបពី ពណ៌ទឹកប្រាក់ ឆ្នាំផលិត ឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1HA-7239 ទៅចតទុកនៅមុខផ្ទះ ចំណុចកើតហេតុខាងលើ ដោយមិនបានដកសោរចេញពីម៉ូតូ។
ស្របពេលនោះដែរ ក៏ស្រាប់តែលេចមុខ.ជ.ន.សង្ស័.យ ០៣នាក់ខាងលើ បានដើរទៅ.លួ.ច.យកម៉ូតូរបស់ជនរងគ្រោះ ហើយនាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល។ ភ្លាមៗ បន្ទាប់ពីកើតហេតុ សាច់ញាតិរបស់ក្រុមគ្រួសារជ.នរ.ងគ្រោះ បានទៅស្វែងរកម៉ូតូរបស់ខ្លួន តាមរយៈប្រព័ន្ធ GPS ដល់ចំណុចហាងបញ្ចាំមួយកន្លែង នៅម្តុំឃ្លាំងរំសេវ ក៏ស្រាប់តែឃើញម៉ូតូវិញ ហើយក៏បានទាមទារម្ចាស់ហាងបញ្ចាំយកមកវិញ បង្កអោយមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាននៅទីនោះ។
លុះដល់វេលាព្រឹកថ្ងៃទី០៧ ខែឆ្នាំដដែល ជនសង្ស័យម្នាក់ ឈ្មោះ ហឿង សុខលាង បានទៅហាងបញ្ចាំដដែល ដើម្បីយកលុយថ្លៃបញ្ចាំម៉ូតូបន្ថែម ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី៣ ចាប់ឃាត់ខ្លួនតែម្តង ហើយសម្រេចបញ្ជូនបន្តទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល បឹងទំពន់ទី២ ដើម្បីបន្តនីតិវិធីច្បាប់ នឹងណែនាំជនរងគ្រោះ អោយទៅដាក់ពាក្យបណ្តឹងនៅទីនោះ ព្រោះទីតាំងកើតហេតុ គឺស្ថិតក្នុងសង្កាត់បឹងទំពន់ទី២។
ជ.ន.ស.ង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នឹងឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ រង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការ ទៅតាមនីតិវិធីច្បាប់។ ដោយឡែក បក្សពួក ២នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ក្នុងការតាមចាប់ខ្លួន។
ចំពោះហាងបញ្ចាំ ក៏ត្រូវតែទទួលទោសដូចករណីចោរលួចម៉ូតូដែរ។ បើមិនមានហាងបញ្ចាំ ដែលទទួលទិញ ឬបញ្ចាំរបស់ចោរទេ នោះក៏មិនកើតមានករណីចោរ.លួ.ច ចោរ.ប្ល.ន.ម៉ូតូឡើយ។ អាជ្ញាធរសមត្ថកិច្ច ត្រូវតែចាត់វិធានការម៉ឺងម៉ាត់លើអ្នកទទួលទិញ ទទួលបញ្ចាំរប.ស់.ចោរ។ បើមិនដូច្នោះទេ នៅតែកើតមានចោរលួច ចោរ.ប្ល.នឬក៏ប៉ូលិស ទុកឈ្មួ.ញខិ.ល.ខូចទាំងនោះ ដើម្បីចិញ្ចឹមឆ្នាំងបាយ? នេះជាចម្ងល់របស់ប្រជាពលរដ្ឋ៕
Comments are closed, but trackbacks and pingbacks are open.