មេប៉ូលីសផ្កាយ២ ដែលចុះបង្ក្រាបហាង Mode Store នឹងត្រូវ.ស៊ើ.ប.អង្កេត ក្រោមពាក្យបណ្ដឹងថាចា.ប់.បង្ខាំង និងជំ-រិតទារប្រាក់
បន្ទាប់ពីសម្តេចក្រឡ្រាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចំណារឯកភាពលើសំណើរបស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ គឺ នៅសប្តាហ៍ក្រោយនេះ ក្រុមការងារជំនាញនឹងចាប់ផ្តើមធ្វើការស្រាវជ្រាវលើបណ្ដឹ-ងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ដែលបានប្ដឹ-ងលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រ-យុទ្ធប្រឆាំ-ងផលិតផលក្លែ-ងក្លា-យ ពាក់ព័ន្ធអំពើចា-ប់ប-ង្ខាំង និងជំរិ-តទារប្រាក់។
មន្ត្រីជាន់ខ្ពស់ក្រសួង មហាផ្ទៃ បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីល្ងាចថ្ងៃទី៥ ខែ កុម្ភៈ ថា សម្តេចក្រឡ្រាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចំណារឯកភាពលើសំណើរបស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ឲ្យធ្វើការអង្កេតស្រាវជ្រាវបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ដែលបានប្ដឹ-ងលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រ-យុទ្ធប្រឆាំ-ងផលិតផលក្លែងក្លាយ ពាក់ព័ន្ធអំពើចា-ប់ប-ង្ខាំ-ង និងជំរិ-តទារប្រាក់។
លោកអ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួង មហាផ្ទៃ បានមាន ប្រសាសន៍ថា ចំពោះករណីនេះ សម្តេចក្រឡ្រាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចំណារឯកភាពហើយ ដោយសប្តាហ៍ក្រោយក្រុមការងារនឹងចុះធ្វើការស្រាវជ្រាវ។
អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង សំណើស្នើសុំគោលការណ៍អង្កេតស្រាវជ្រាវបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ប្ដឹ-ងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
សំណើសុំគោលការណ៍អង្កេតស្រាវជ្រាវប-ណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ប្ដឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំ-ងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) និង បក្ខពួក
ករណីចាប់ប-ង្ខាំងរូបនាងខ្ញុំ ខេង ពិទូពុធធីតា ដោយខុសច្បាប់ ជំ-រិ-តទារប្រាក់ និងផ្ដល់ព័ត៌មានបំភ្លៃដល់បក្ខពួករបស់ខ្លួន ដែលជាអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយប-ង្ខូចកេរ្ដិ៍ឈ្មោះ និងសុចរិតភាពរបស់ហាងម៉ូដ៏ស្ទ័រ និងម្ចាស់ហាង។ ពាក្យប-ណ្តឹ-ងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ចុះថ្ងៃទី១០ ខែវិច្ឆិភា ឆ្នាំ២០២១។
នៅក្នុងពាក្យបណ្តឹ-ងបានបញ្ជាក់ថា ហាងម៉ូដស្ទ័រ បានចុះបញ្ជីកានៅក្រសួងពាណិជ្ជកម្ម និង មានអាជ្ញាប័ណ្ណស្របច្បាប់ ពីស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយថែមទាំងបានលក់តែផលិតផលសុទ្ធ ១០០% អស់រយៈពេលជិតប្រាំឆ្នាំមកហើយ ដោយមានឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ជាម្ចាស់ហាងម៉ូដស្វ័រ។
ហើយកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៩និង០០នាទីព្រឹក មានសមត្ថកិច្ចចម្រុះមួយក្រុម ដឹកនាំដោយព្រះរាជអាជ្ញារង លោក ចែ សុង និងលោក តេង ប៊ុនថុន បានចុះមកហាងម៉ូដស្ទ័រ ធ្វើការឆែកឆេរទំនិញនៅក្នុងហាង ដោយអះអាងផ្ទាល់មាត់ថា
មានបណ្ដឹងពាក់ព័ន្ធនឹងការលក់ទំនិញជាន់កម្មសិទ្ធិរបស់ក្រុមហ៊ុនអ្នកដទៃ ហើយបានចាប់ប-ង្ខាំងទុកឈ្មោះ ខេង ពិទូពុធធីតា ក្នុងបន្ទប់មួយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតម្រូវឱ្យឈ្មោះ សឿម ណារិន ជួបចរចាជាមួយលោក តេង ប៊ុនថុន នៅក្នុងភោជនីយដ្ឋាន ឌឺដ្រាម និងផាប់ ដែលមានទីតាំងនៅមុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលោក តេង ប៊ុនថុន បានតម្រូវឱ្យផ្ដល់កញ្ចប់ថវិកាមួយចំនួន។
លោក តេង ប៊ុនថុន យកទៅចែកចាយឱ្យក្រុមការងារចុះឆែកឆេរ និងអាជ្ញាធរមូលដ្ឋាន ហើយគាត់បាន ទាមទារយកបន្ថែមទៀតនូវកាបូប ប្រែនសុទ្ធ នាឡិកាដៃមួយគ្រឿង កាបូបដាក់ឯកសារមួយម៉ាកម៉ុងម្ល៉ង់ ជាថ្នូរនឹងការសន្យាកែប្រែកំណត់ហេតុរបស់សមត្ថកិច្ចនគរបោលឡើងវិញ និងព្រមដោះលែង ឈ្មោះ ខេង ពិទូពុធធីតា ឱ្យចេញពីបន្ទប់ឃុំខ្លួ-នទាំងយប់។
អគ្គាធិការដ្ឋានបានបន្តថា ក្រោយពីបានពិនិត្យខ្លឹមសារនៃពាក្យបណ្តឹ-ងខាងលើឃើញថា ករណីនេះមានការចោ-ទប្រកា-ន់ មកលើមន្ត្រីនគរបាល បម្រើការងារនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ ដែលបង្កគ្រោះ ថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) ក្រសួងមហាផ្ទៃ
ដូច្នេះដើម្បីមាន មូលដ្ឋានច្បាស់លាស់ក្នុងការវាយតម្លៃ រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន សូមគោរព ស្នើសុំគោលការណ៍អនុញ្ញាតពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់មន្ត្រីនគរបាលជំនាញធ្វើការអង្កេតស្រាវជ្រាវ៕
Comments are closed, but trackbacks and pingbacks are open.