ក្តៅៗ ! មុននេះបន្តិច សម្តេចបញ្ជា ឲ្យបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង ហាមដាច់មិនឲ្យពលរដ្ឋចាកចេញពីផ្ទះ និងចាកចេញពីទីកន្លែងមួយ ទៅទីកន្លែងមួយ
(រាជធានីភ្នំពេញ)៖ យោងតាមសារសម្លេង ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នារសៀលថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ បានសង្កត់ធ្ងន់ៗ ពីការមិនអនុញ្ញាតិឲ្យពលរដ្ឋចាកចេញពីផ្ទះ ដោយ និងប្រជាពលរដ្ឋចាកចេញផ្ទះមួយ ទៅផ្ទះមួយ និងពីកន្លែងមួយ ទៅកន្លែងមួយទៀតជាដាច់ខាត រយៈពេល ១៤ ថ្ងៃ តែបើសិនជា មិនទាន់មានប្រសិទ្ធិភាពនោះ នឹងបន្ត បិទ បន្ថែមទៀត។
ក្នុងនោះផងដែរ សម្តេច បានព្រមានធ្ងន់ៗទៅកាន់អជ្ញាធរដែនដី ពីការអនុវត្តការងារចំពោះការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅវិញ ថាមានការធ្វេសប្រហែស មិនអនុវត្តឲ្យបានខ្ជប់ខ្ជួន និងជាពិសេស ការប្រើប្រាស់គ្រឿងស្រវឹង នៅតែមាន នេះជាបញ្ហាដ៏ធំ ក៏ដូចជាការលួចចេញពីក្រុងជាដើម ។
សូមស្តាប់ប្រសាសន៍សម្តេចនៅខាងក្រោមនេះ ៖
Comments are closed.