ឆ្លងច្រើនមិនធ្លាប់មាន!! ថ្ងៃនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីដែលមានចំនួនរហូតដល់ទៅ ៨៨០នាក់ទៀត…
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ដែលមានលោកលី សូវ៉ាន់ ជាប្រធាន នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី រហូតដល់ទៅ៨៨០នាក់ ជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។
ទំព័រហ្វេសប៊ុក «នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC» បានបង្ហោះសារនៅមុននេះបន្តិចដូច្នេះថា «ថ្ងៃទី ២៨ មេសា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៨០នាក់ (ឆ្លងសហគមន៍ទាំងអស់) ។
ប្រភពដដែលបន្តថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះ រួមមាន នៅភ្នំពេញ ៥១៨នាក់, ខេត្តព្រះសីហនុ ១៨៧នាក់, ខេត្តកណ្តាល៧៣នាក់ ,ខេត្តកំពង់ចាម៣៩នាក់, ខេត្តបន្ទាយមានជ័យ៣៦នាក់, ខេត្តកំពុងស្ពឺ ៩នាក់, ខេត្តតាកែវ៥នាក់, ខេត្តកំពុងធំ៤នាក់, ខេត្តកំពុងឆ្នាំង ៣នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តកោះកុង ១នាក់, ខេត្តសៀមរាប ១នាក់ និងខេត្តត្បូងឃ្មុំ:១នាក់។
គួរកត់សម្គាល់ថា តាំងពីកម្ពុជា រកឃើញអ្នកវិជ្ជមានកូវីដ១៩មក នេះជាលើកទី១ហើយ ដែលមានអ្នកឆ្លងថ្មីរហូតដល់៨៨០នាក់នោះ ដែលជាចំនួនច្រើនជាងពេលណាៗទាំងអស់នាពេលកន្លងមក៕
Comments are closed, but trackbacks and pingbacks are open.