ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ពីមូលហេតុដ៏សំខាន់ចំពោះការបិទខ្ទប់រាជធានីភ្នំពេញហើយ ទិន្នន័យនៅបន្តកើនឡើង

ទិន្នន័យនៃអ្នកវិជ្ជមានជំងឺកូវីដ១៩នៅបន្តកើនឡើង បើទោះមានការបិទខ្ទប់តំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ នេះក៏ដោយសារតែមានការបង្កើនការយកសំណាករបស់ប្រជាពលរដ្ឋនៅតំបន់ដែលឆ្លងខ្លាំង បើតាមឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងមួយថ្ងៃៗមានការយកសំណាកជាង ៥ពាន់ ទៅ ៦ពាន់សំណាក។ ថ្លែងយ៉ាងដូច្នេះ ក្នុងសន្និសីទព័ត៌មានស្តីពីការអនុវត្តវិធានការបិទខ្ទប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់បន្តថា អាជ្ញាធរបានកំណត់គោលដៅសំខាន់ៗ ដើម្បីធ្វើការយកសំណាក ជាពិសេសតំបន់ក្រហម។ មូលហេតុនេះហើយទើបយើងអាចប្រមូលបាននូវអ្នកមានផ្ទុកកូវីដ-១៩ បានចំនួនច្រើន ដើម្បីយកពួកគាត់ចេញពីតំបន់ពួកគាត់ ដើម្បីធ្វើការទប់ស្កាត់ការបន្ដរីករាលដាល ដល់អ្នកផ្សេងទៀត ដែលរស់នៅក្នុងតំបន់នោះដែរ៕

Comments are closed, but trackbacks and pingbacks are open.