អុញនោះកុំចេះតែហ៊ាន!! នេះហើយលទ្ធផល ផឹកឌឺចាំស្អែកផឹកទៀត ឥលូវសមត្ថកិច្ចចាប់វាស់កម្ពស់ ហើយនឹង…

(ក្រុងព្រះសីហនុ) ៖ សូមរំលឹកបន្តិច យោងតាមហ្វេសបុកផេចឈ្មោះ ប្រជាជន ខេត្តព្រះសីហនុ បានរៀបរាប់ថា: ពិតជាខ្លាំងដៃណាស់លោកបង ចាំឱ្យបងៗសមត្ថកិច្ចទៅទទួល ក្នុងដំណាក់កាលនេះ រដ្ឋបាលខេត្តបានចេញសេចក្ដីណែនាំ ផ្អាក និងហាមចំពោះការលក់ដូរ ជួបជុំហូបគ្រឿងស្រវឹង តែនេះមិនត្រឹមតែ មិនគោរពតាម ថែមទាំងបង្ហោះបង្អួតឌឺដងថែមទៀត។ ជូនតាមសំណើរ គឺសូមកងកម្លាំងមានសមត្ថកិច្ច ចាប់ខ្លួនបុគ្គលនេះ យកមកអនុវត្តតាមវិធានការច្បាប់ ដោយគ្មានការលើកលែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់ផុត ៣ ម៉ោងផង ពេលនេះបុរសខាងលើ ដែលបានប្រព្រឹត្តិខុស គឺត្រូវបានឃាត់ខ្លួនហើយ ដោយប្រភពព័ត៌មានដដែលបានរៀបរាប់ថា: តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត កងកម្លាំងរាជអាវុ.ធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួន បុគ្គលឈ្មោះ អ៊ុយ សម្បត្តិ រស់នៅភូមិ៤ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាម្ចាស់គណនីហ្វេសបុកឈ្មោះ Soka Usb

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលបានផ្គើននឹងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត និងតាមមាត្រា ១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបានបង្ហោះវីដេអូផឹកស៊ី រួមទាំងអត្ថបទ ដែលជាការបង្កឱ្យមានសកម្មភាពមិនល្អក្នុងសង្គម ខណៈដែលថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែកកំពុងប្រឹងប្រែងក្នុងការការពារ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរបស់មេរោគកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមទប់ស្កាត់ការឆ្លងរាលដាលរបស់កូវីដ-១៩ ដោយអនុវត្តវិធានការ ៣ការពារ និង ៣កុំ និងអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត៕

Comments are closed, but trackbacks and pingbacks are open.