លែងបារម្មទៀតហើយ!! ទីបំផុត វ៉ាក់សាំងដំបូងបង្អស់របស់ចិន ត្រូវ WHO ចុះបញ្ជីបន្ទាន់និងឲ្យប្រើប្រាស់ជាសកលលោកហើយ…
តាមព័ត៌មានបានឱ្យដឹង អង្គការសុខភាពពិភពលោកបានចេញសេចក្តីប្រកាសនៅថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២១ នេះថា ខ្លួនបានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង Sinopharm ដែលផលិតឡើងដោយក្រុមហ៊ុនរបស់ប្រទេសចិន ។
ដោយឡែក វ៉ាក់សាំង Sinopharm គឺជាមួយក្នុងក្នុងចំណោមវ៉ាក់សាំងកូវីដ-១៩ ធំៗពីរប្រភេទដែលត្រូវបានបង្កើតដោយប្រទេសចិន ហើយវ៉ាក់សាំងនេះដែរ ត្រូវបានគេផ្តល់ឱ្យប្រជាជនរាប់រយលាននាក់ទាំងក្នុងប្រទេសចិនផ្ទាល់ក៏ដូចជា ប្រជាជនផ្សេងៗទៀតតាមបណ្តាពិភពលោកផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ ឥឡូវនេះវាបានក្លាយជាវ៉ាក់សាំងទីមួយដែលមិនមែនបង្កើតដោយប្រទេសលោកខាងលិច តែបានទទួលការគាំទ្រពីអង្គការសុខភាពពិភពលោកថែមទៀតផង ។
ឯការចុះបញ្ជីនេះ គឺជាសញ្ញាមួយដែលបញ្ជាក់ពី សុវត្ថិភាព និង ប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinopharm នេះ ហើយវាក៏ត្រូវបានអនុញ្ញាតឱ្យដាក់បញ្ចូលក្នុងកម្មវីធី COVAX ដែលជាកម្មវីធីសកលដើម្បីផ្តល់វ៉ាក់សាំងឱ្យប្រទេសក្រីក្រផងដែរ ។
គួរឱ្យដឹងដែរថា អង្គការសុខភាពពិភពលោកក៏បានអនុម័តវ៉ាក់សាំងកូវីដ-១៩ ប្រភេទផ្សេងៗដូចគ្នា ដែលក្នុងនោះមានដូចជាវ៉ាក់សាំង Pfizer-BioNTech, AstraZeneca, Johnson & Johnson, Moderna ៕
Comments are closed, but trackbacks and pingbacks are open.