ប្រសើរខ្លាំងណាស់ !! អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា នឹងត្រូវ…
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់ដែលបាននិងកំពុងរស់នៅក្នុងរាជធានីភ្នំពេញ នឹងបានទទួលបានការចាក់បាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់គ្នា ដែលការចាក់វ៉ាក់សាំងនេះ នឹងត្រូវធ្វើឡើងជាដំណាក់កាល គ្រាន់តែមុន និងក្រោយតែប៉ុណ្ណោះ ហើយបើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋមិនខ្វះនោះទេ។
ការបញ្ជាក់របស់ លោក ឃួង ស្រេង បានធ្វើឡើង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងឱកាសលោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង ចុះទៅពិនិត្យស្ថានភាព នៃចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់កងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
លោក ឃួង ស្រេង បានលើកឡើងថា ក្នុងយុទ្ធនាការនេះ អាជ្ញាធររាជធានីភ្នំពេញ បានសហការគ្នាបានយ៉ាងល្អ ជាមួយក្រុមប្រតិបត្តិយុទ្ធនាការនៃការចាក់វ៉ាក់សាំង ក្នុងការរៀបចំទីតាំងចាក់វ៉ាក់សាំងនៅតំបន់ក្រហម ក្នុងខណ្ឌដែលមានការរីករាលដាលជំងឺកូវីដ-១៩ ដោយក្នុងតំបន់ប្រហមនេះ ត្រូវបានបែងចែកជាដំណាក់កាល នៃការចាក់ផងដែរ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតំបន់ក្រហមអស់ហើយ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត នៅទូទាំងរាជធានីភ្នំពេញ មិនថាតំបន់លឿង លឿងទុំ ឬតំបន់ក្រហមនោះទេ ដោយត្រូវចាក់ជាដំណាក់កាល ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់។
លោក ឃួង ស្រេង បានបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន បានគិតគូរណាស់ពីសុខទុក្ខប្រជាពលរដ្ឋ មិនត្រឹមតែផ្ដល់នូវការចាក់វ៉ាក់សាំងប៉ុណ្ណោះទេ នៅបានផ្ដល់ជាស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម បានជាង៣០ម៉ឺនគ្រួសារថែមទៀត។
ជុំវិញ នៃការចាក់វ៉ាក់សាំងនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងខណៈនៃចុះទៅពិនិត្យស្ថានភាព នៃចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាងនោះ ក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ថា បើមាននរណាម្នាក់ យកលុយពីការចាក់វ៉ាក់សាំងនេះ សូមរាយការណ៍ជាបន្ទាន់មកក្រុមការងារ ដើម្បីមានវិធានការចំពោះបុគ្គលដែលបានប្រព្រឹត្តខុសទាំងនោះ ព្រោះការចាក់វ៉ាក់សាំង សម្ដេចតេជោនាយករដ្ឋមន្រ្តី មិនតម្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ បរិច្ចាគលុយកាក់ទៅលើការចាក់បាក់សាំងការពារកូវី-១៩ នោះទេ៕
Comments are closed, but trackbacks and pingbacks are open.