បញ្ហា​ចាំបាច់​ដែល​​ឪពុកម្ដាយ​ដោះស្រាយ ​មុន​ពេល​បង្ក​ជា​វិបត្តិ​ធ្ងន់​ដល់​កូនៗ

បញ្ហា​ផ្លូវ​ចិត្ត​រវាង​ប្ដី​ប្រពន្ធ​អាច​ប៉ះពាល់​ខ្លាំង​ដល់​ទារក​ទើប​នឹង​កើត​ ​ ដូច្នេះ​ជា​ការ​សំខាន់​ណាស់​ ដែល​ត្រូវ​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់​របស់​យើង​ជា​ឪពុកម្ដាយ​ មុន​ពេល​មាន​គម្រោង​បង្កើត​កូន។
១. តែង​រំពឹង​ថា​ការ​មាន​កូន​នឹង​ជួយ​សង្គ្រោះ​ទំនាក់ទំនង

៦៧% នៃ​គូស្នេហ៍​បាន​រាយការណ៍​អំពី​ការ​ថយ​ចុះ​នូវ​ការ​ពេញចិត្ត​នៃ​ទំនាក់ទំនង​ បន្ទាប់​ពី​ផ្ដល់​កំណើត​ដល់​កូន​ដំបូង​របស់​ពួកគេ។ ការ​ថយ​ចុះ​នេះ​ច្រើន​តែ​កើត​ឡើង​ក្នុង​រវាង ៦ ខែ​ចំពោះ​ស្ត្រី​និង ៩ ខែ​ចំពោះ​បុរស ​បន្ទាប់​ពី​ទារក​លេច​ឡើង។
ដូច្នេះ​ប្រសិន​បើ​អ្នក​ទាំងពីរ​មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍ ​នេះ​មិនមែន​ជា​គំនិត​ល្អ​ទេ។
២. អាជីព​គឺ​ជា​អាទិភាព​ចម្បង​ជាង​កូន
ការងារ​របស់​ឪពុកម្ដាយ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ មិន​ត្រឹម​តែ​ឪពុកម្ដាយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​កូនៗ របស់​ពួកគេ​ទៀត​ផង។
ជា​ធម្មតា​ឪពុកម្ដាយ​​ត្រូវ​យកចិត្តទុកដាក់​ការងារ​ និង​ធ្វើ​មើល​មិន​ឃើញ​កូន​ៗ។ ជា​លទ្ធផល​កុមារ​អាច​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ ឪពុកម្ដាយ​មិន​យកចិត្តទុកដាក់​ដូចមុន ​ឬ​អារម្មណ៍​​មិន​ល្អ​ដូច​ក្មេង​ដទៃ។
៣. មិន​ពេញចិត្ត​ជាមួយ​នឹង​ជីវិត​ផ្ទាល់ខ្លួន​តែ​មិន​កែខៃ
យោង​ទៅ​តាម​សាកលវិទ្យាល័យ​រដ្ឋ​មីឈីហ្គែន​ កុមារ​តូចៗ​រៀន​ដោយ​ការ​ចម្លង​ពី​ឪពុកម្ដាយ។ នេះ​មានន័យថា ​កូន​ៗ​​នឹង​ដូច​យើង​ដែរ​ ដូច្នេះ​វា​សំខាន់​ណាស់​ ដែល​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ពួកគេ​ ថា​ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ ដោយ​មាន​គោលដៅ​និង​បំណង​ប្រាថ្នា។
បើ​មិន​ដូច្នោះ​ទេ ​កូន​ៗ​អាច​ធ្វើ​ត្រាប់​តាម​នៅ​ក្នុង​ជីវិត​ពិត​ ដែល​អាច​រារាំង​កុមារ​ពី​ការ​សម្រេច​គោលដៅ​របស់​ពួកគេ​នា​ពេល​អនាគត។
៤. អារម្មណ៍​នៅ​តែ​ដូចជា​កូនក្មេង​ដដែល

អ្នក​ចិត្តសាស្ត្រ​ថែម​ទាំង​មាន​ពាក្យ​ពិសេស​មួយ​​គឺ“ ទារក” ដែល​ពិពណ៌នា​អំពី​មនុស្ស​ម្នាក់​ដែល​​ធ្វើ​ដូចជា​កុមារ​នៅ​ពេល​ដែល​ពួកគេ​ពេញវ័យ។ មនុស្ស​ទាំងនេះ​មាន​ទំនោរ​ដឹកនាំ​ដោយ​អារម្មណ៍​មិនមែន​ដោយ​គំនិត​របស់​ពួកគេ​ទេ។
ការ​ចិញ្ចឹម​កូន​តម្រូវ​ឲ្យ​មាន​ការ​ស៊ូទ្រាំ​និង​ការ​គ្រប់គ្រង​ខ្លួនឯង​ ហើយ​ក្មេងៗ​តែង​មាន​ទំនោរ​ចម្លង​អាកប្បកិរិយា​របស់​មនុស្ស​ដែល​នៅ​ជុំវិញ​ពួកគេ។ ​សម្រាប់​រឿង​នេះ​ក្នុងនាម​ជា​ឪពុកម្ដាយ ​ត្រូវ​ធ្វើ​ឧទាហរណ៍​នៃ​មនុស្ស​ដែល​មាន​ស្ថិរភាព​ខាង​អារម្មណ៍​ទៅ​កាន់​​កូន​ៗ។
៥. តែងតែ​តស៊ូ​នឹង​ភាព​តានតឹង​និង​ការ​ថប់បារម្ភ
អារម្មណ៍​អវិជ្ជមាន​របស់​ឪពុកម្ដាយ​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​កូនៗ​ទៅ​ក្នុង​ផ្លូវ​អាក្រក់។ អ្នក​ជំនាញ​ជឿជាក់​ថា​ ឥទ្ធិពល​នឹង​កើត​ឡើង​ក្នុង​ឆ្នាំ​ដំបូង​នៃ​ជីវិត​ទារក។ ជា​លទ្ធផល​វា​អាច​ទៅ​រួច​ដែល​ថា​កុមារ​នឹង​ទទួល​បាន​អាកប្បកិរិយា​អវិជ្ជមាន ​និង​អារម្មណ៍​អវិជ្ជមាន​របស់​ឪពុកម្ដាយ។ ចងចាំ​ថា ​សុភមង្គល​របស់​ឪពុកម្ដាយ ​នឹង​ធ្វើ​​ឲ្យ​កូន​រីករាយ។
៦. ចូលចិត្ត​រំពឹង​ថា​ជីវិត​គឺ​មាន​ភាព​ល្អឥតខ្ចោះ​នៅ​គ្រប់​ផ្នែក

ភាព​ឥត​ខ្ចោះ​តែងតែ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ភ័យ​ខ្លាច​ ​ការ​បរាជ័យ​ អារម្មណ៍​នៃ​ភាព​គ្មាន​តម្លៃ​ ការ​គោរព ​បន្ថោក​ខ្លួនឯង​ឲ្យ​ទាប ​និង​បទពិសោធន៍​អវិជ្ជមាន​ក្នុង​វ័យ​កុមារភាព។
ឪពុកម្ដាយ​គួរ​តែ​ចេះ​​គ្រប់គ្រង​បញ្ហា​ផ្លូវ​ចិត្ត​នេះ​ នៅ​ក្នុង​ខ្លួន​ពួកគេ ​ព្រោះ​កូនៗ ពេល​ខ្លះ​មិន​ស្ដាប់​បង្គាប់​ ហើយ​អាច​ជា​បញ្ហា​ដែល​ថា​ឪពុកម្ដាយ​បាន​ជះ​ឥទ្ធិពល​ទាំងនេះ​ដល់​កូន​ៗ៕

Comments are closed, but trackbacks and pingbacks are open.