អបអសាទរ!! បន្ទប់ពីត្រូវសង្រ្គោះបន្ទាន់ច្រើនថ្ងៃមក ពេលនេះលោកយាយ ណយ សំណាង បានធូរស្បើយច្រើនហើយ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ លោកយាយ ណ​យ សំណាង តារាចម្រៀង​អា​យ៉ៃ​ស្ត្រី​ជើងចាស់ និង​តារាចម្រៀង វណ្ណា ស័ក្តិ ជា​កូនប្រុស ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល ដឹ​ព្រី​មៀ សែន​សុខ កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅនេះ ក្រោយពី​ទៅធ្វើ​តេស្ដ​រកឃើញ​ជំងឺ​កូ​វីដ​១៩​ទាំង​២​នាក់​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ដោយសារ​ពេលទៅដល់​កន្លែង​សម្រាក​ព្យាបាល ស្ថានភាព​សុខភាព​ជំងឺ​របស់​លោកយាយ មិនបាន​ធូរស្រាល​នោះ ក៏​ត្រូវបាន​បញ្ជូនបន្ត​មក​សម្រាក​ព្យាបាល​នៅ​ពេទ្យរុស្ស៊ី​វិញ ជាមួយនឹង​តារា​តារាចម្រៀង វណ្ណា ស័ក្ដិ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ តារា​ចម្រៀង វណ្ណា ស័ក្ដិ បាន​ឡាយ​វីដេអូ ចេញពី​មន្ទីរ​ពេទ្យរុស្ស៊ី ដែលជា​កន្លែង​សម្រាក​ព្យាបាល​របស់ខ្លួន ជាមួយនឹង​អ្នក​ម្ដាយ គឺ​លោកយាយ ណ​យ សំណាង នោះ​ដោយបញ្ជាក់ពី​ថា « ​ម៉ាក់​គាត់​បាន​រាង​ធូរ​ជាង​មុន​បន្តិច ដោយសារតែ​គាត់​បាត់​ស្លេស ហើយ​គាត់​ហូប​អី​បាន​តិចតួច​អត់​បាន​ច្រើន​ទេ គាត់​បាន​ហូប​ទឹក​តិចៗ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ ដែល​កាន់តែ​ប្រសើរ​ទៀត​នោះ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បុគ្គលិក​មន្ទីរពេទ្យ​រុស្ស៊ី​ម្នាក់ បាន​បញ្ជាក់​បន្ថែម​ពី​អាការៈ​លោក​យាយ ណ​យ សំណាង​ថា ​លោក​យាយ ​បាន​ធូរស្រាល​ រឹងមាំ សុខភាព​ល្អ​ហើយ​ ក្រោម​ការ​ក្រោយ​ពី​មាន​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​នោះ ​បាន​បញ្ជាក់​ដូច្នេះ​ថា «​ក្រុមការងារ ផ្នែក COVID-19 2 នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ចូល​ពិនិត្យ​ថែទាំ​នឹង​សួរសុខទុក្ខ លោកយាយ ណ​យ សំណាង ដោយមាន​ការ​យកចិត្ត​ទុក​ដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​មន្ទី​រពេទ្យ មិត្តភាព​ខ្មែរ​សូ​វៀត រួមទាំង​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំងអស់ ឃើញ​ថា ​ស្ថានភាព​លោកយាយ​បាន ធូរ​ស្រាល រឹងមាំ​នឹង​សុខភាព​ល្អ សូម​ជូនពរ​អោយ​លោកយាយ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ COVID-19 រក្សា ៣​កុំ​៣​ការពារ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​វីដេអូ គេ​សង្កេត​ឃើញ​ថា លោក​ យាយ ណយ សំណាង បាន​លើក​ដៃ​សំពះ​ ទាំង​ទឹក​ភ្នែក​រលីងរលោង ​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ​និង​ថ្លែង​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ផង​ដែរ៕

Comments are closed, but trackbacks and pingbacks are open.