អបអសាទរ!! បន្ទប់ពីត្រូវសង្រ្គោះបន្ទាន់ច្រើនថ្ងៃមក ពេលនេះលោកយាយ ណយ សំណាង បានធូរស្បើយច្រើនហើយ…(មានវីដេអូ)
ភ្នំពេញ៖ លោកយាយ ណយ សំណាង តារាចម្រៀងអាយ៉ៃស្ត្រីជើងចាស់ និងតារាចម្រៀង វណ្ណា ស័ក្តិ ជាកូនប្រុស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌល ដឹព្រីមៀ សែនសុខ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ក្រោយពីទៅធ្វើតេស្ដរកឃើញជំងឺកូវីដ១៩ទាំង២នាក់នោះ។
ប៉ុន្តែដោយសារពេលទៅដល់កន្លែងសម្រាកព្យាបាល ស្ថានភាពសុខភាពជំងឺរបស់លោកយាយ មិនបានធូរស្រាលនោះ ក៏ត្រូវបានបញ្ជូនបន្តមកសម្រាកព្យាបាលនៅពេទ្យរុស្ស៊ីវិញ ជាមួយនឹងតារាតារាចម្រៀង វណ្ណា ស័ក្ដិ។
កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង វណ្ណា ស័ក្ដិ បានឡាយវីដេអូ ចេញពីមន្ទីរពេទ្យរុស្ស៊ី ដែលជាកន្លែងសម្រាកព្យាបាលរបស់ខ្លួន ជាមួយនឹងអ្នកម្ដាយ គឺលោកយាយ ណយ សំណាង នោះដោយបញ្ជាក់ពីថា « ម៉ាក់គាត់បានរាងធូរជាងមុនបន្តិច ដោយសារតែគាត់បាត់ស្លេស ហើយគាត់ហូបអីបានតិចតួចអត់បានច្រើនទេ គាត់បានហូបទឹកតិចៗ»។
អ្វី ដែលកាន់តែប្រសើរទៀតនោះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បុគ្គលិកមន្ទីរពេទ្យរុស្ស៊ីម្នាក់ បានបញ្ជាក់បន្ថែមពីអាការៈលោកយាយ ណយ សំណាងថា លោកយាយ បានធូរស្រាល រឹងមាំ សុខភាពល្អហើយ ក្រោមការក្រោយពីមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនោះ។
ប្រភពនោះ បានបញ្ជាក់ដូច្នេះថា «ក្រុមការងារ ផ្នែក COVID-19 2 នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចូលពិនិត្យថែទាំនឹងសួរសុខទុក្ខ លោកយាយ ណយ សំណាង ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត រួមទាំងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ឃើញថា ស្ថានភាពលោកយាយបាន ធូរស្រាល រឹងមាំនឹងសុខភាពល្អ សូមជូនពរអោយលោកយាយឆាប់ជាសះស្បើយពីជំងឺ COVID-19 រក្សា ៣កុំ៣ការពារ»។
តាមរយៈវីដេអូ គេសង្កេតឃើញថា លោក យាយ ណយ សំណាង បានលើកដៃសំពះ ទាំងទឹកភ្នែករលីងរលោង ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងថ្លែងអរគុណដល់ក្រុមគ្រូពេទ្យផងដែរ៕
Comments are closed, but trackbacks and pingbacks are open.