បន្ទាន់! ដៃគូសម្តែងជិតស្និតរបស់លោក ព្រីន កញ្ញា រចនា រ៉ាវាឌី ពេលនេះក៏បានឆ្លងជំងឺ.កូវី.ដ.១៩ដែរ
ភ្នំពេញ ៖ ពិតណាស់ជឿថាប្រមិត្តច្បាស់ជាបានជ្រាបរួចមកហើយថានៅកាលពីពេលថ្មីៗនេះតារាសម្តែងប្រុសដែលកំពុងតែល្បីឈ្មោះបោះសំឡេងម្នាក់គឺលោក ព្រីន ត្រូវបានធ្វើតេស្តរកឃោះថាមានវិជ្ជមានជំងឺកូវីដ១៩ ពេលនេះកំពុងតែសម្រាកព្យាបាលខ្លួននៅឡើយ ។
យ៉ាងណាមិញអ្វីដែលធ្វើឲ្យកាន់តែភ្ញាក់ផ្អើលថែមទៀតនោះគឺថ្មីៗនេះតារាសម្តែងស្រីដែលមានឈ្មោះថា កញ្ញា រចនា រ៉ាវាឌី ដែលជាដៃគូសម្តែងរបស់លោក ព្រីន ពេលនេះក៏ត្រូវបានរកឃើញថាមានវិជ្ជមានជំងឺកូវីដ១៩ដែរ ពេលនេះត្រូវបានក្រុមគ្រូពេទ្យដឹកគាត់យកទៅសម្រាកព្យាបាលហើយ
គួរបញ្ជាក់ផងដែរថាកញ្ញា រ៉ាវាឌី បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីដៃគូសម្តែងរបស់នាង គឺលោក ព្រីន រកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ៕
Comments are closed, but trackbacks and pingbacks are open.