សាលារាជធានីភ្នំពេញសម្រេចដាក់បម្រាមគោចរនៅភ្នំពេញ ហាមធ្វើដំណើរពីម៉ោង ៩យប់-៣ភ្លឺ ចាប់ពីយប់នេះតទៅ
យោងទៅតាមគណនី Telegram ផ្លូវការរបស់ក្រសួងព័ត៌មានបានធ្វើការចែករំលែកនូវសេចក្ដីសម្រេចជាផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល ១៤(ដប់បួន)ថ្ងៃ ដើម្បីប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។
ត្រង់ប្រការ ៤ បានឱ្យដឹងថា នឹងមានការអនុវត្តបម្រាមគោចរ ដោយផ្អាកបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និង រាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២១ ដល់ម៉ោង ៣ លើកលែងតែករណីមួយចំនួនប៉ុណ្ណោះ ដែលមានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសពេញ។
សេចក្ដីសម្រេចនេះនឹងចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩ នាទី នាថ្ងៃ ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១។
សូមអានសេចក្ដីសម្រេចពេញ៖
Comments are closed, but trackbacks and pingbacks are open.