ប្រយ័ត្នពេលចេញក្រៅ ស្ដាយ៥០០៛ តិចអស់២០ម៉ឺនដោយមិនដឹងខ្លួន
ខេត្តឧត្តរមានជ័យ៖ កាលពីល្ងាចថ្ងៃទី ១៩ ខែសីហា រដ្ឋបាលស្រុកអន្លង់វែង រួមជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរភូមិឃុំ និងប្រជាការពារបានចុះល្បាតត្រួតពិនិត្យ ផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរក្នុងផ្សារ និងតាមផងផ្លូវទីសាធារណៈ។
គោលបំណងក្នុងការផ្សព្វផ្សាយគឺឲ្យពលរដ្ឋអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ហើយអ្នកធ្វើដំណើរតាមទូទៅ ត្រូវប្រកាន់ភ្ជាប់នូវការពាក់ម៉ាស់ រក្សាគម្លាត គ្មានការជួបជុំ លាងដៃនឹងអាកុល។
ក្រោយពីចុះល្បាតតាមផ្សារថ្មីអន្លង់វែង ផ្សារអូរជីក និងផ្សាររង្វង់មូលស្រុកអន្លង់វែង ជាលទ្ធផល សមត្ថកិច្ចបានផា.កពិ.ន័.យលើបុរស0៣នាក់ ដែលមិនបានពាក់ម៉ាស់។
ក្នុងនោះម្នាក់ៗត្រូវពិ.ន័.យ ២សែនរៀល ដែលមានឈ្មោះ បួយ ផល្លា អាយុ៤៨ឆ្នាំ ឈ្មោះសុីម ហេង អាយុ២៥ឆ្នាំ ឈ្មោះ ណាង សុីនន់ អាយុ២៣ឆ្នាំ ទាំង៣អ្នករស់នៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជាមួយគ្នានេះ អាជ្ញាធរបានទុករយៈពេលចំនួន ៣០ថ្ងៃក្នុងការយកប្រាក់ទៅបង់នៅច្រកចេញចូលតែមួយសាលាស្រុកអន្លង់វែង។
រដ្ឋបាលស្រុកអន្លង់វែង នឹងបន្តធ្វើការផា.ក.ពិ.ន័.យ ជាបន្តទៀតចំពោះប្រជាពលរដ្ឋណាឬបុគ្គលណា ដែលបំពា.ន និងមិនគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល មិនអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ។
Comments are closed, but trackbacks and pingbacks are open.