ចង់ដឹងទេថា វាលយន្តហោះដែលមានអាយុជាង ៥០ឆ្នាំ ក្រោយលែងដំណើរការនេះ បច្ចុប្បន្នក្លាយជាកន្លែងអ្វីទេ? (មានវីដេអូ)
ខេត្តបាត់ដំបង៖ ព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបិទដំណើរការទាំងស្រុងត្រឹមឆ្នាំ១៩៧៥ ខណៈរបបខ្មែរក្រហមកាន់អំណាច_
តែក្រោយរបបខ្មែរក្រហមបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងនេះ ក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឲ្យតែវិស័យអាកាសចរណ៍យោ-ធាប៉ុណ្ណោះ ក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះ បានបិទដំណើរការរហូតបច្ចុប្បន្ន។
បន្ទាប់ពីព្រលានយន្តហោះនេះបាត់បង់តួនាទីបម្រើសេវាកម្ម ទាំងផ្នែកទេសចរណ៍ និងសុីវិលស្ទើរទាំងស្រុង យ៉ាងណាព្រលាននេះមិនឯការនោះទេ គឺកំពុងពេញនិយមសម្រាប់យុវវ័យ ក៏ដូចជាមហាជន ជាពិសេសអ្នកហាត់ប្រាណ។
ដោយសារតែទីនេះមានខ្យល់អាកាសល្អ ទើបអ្នកស្រុកបានយកទីតាំងមួយនេះ សម្រាប់ជាទីកម្សាន្តអារម្មណ៍ នៅរៀងរាល់ពេលរសៀលរហូតដល់យប់ ហើយពេលចូលមកគឺមានមន្ត្រីយោ-ធានៅយាមខ្លោងទ្វារយកលុយម៉ូតូ១គ្រឿង ៥០០រៀល និងរថយន្ត១គ្រឿង១០០០រៀល។ សូមទស្សនាទិដ្ឋភាពខាងក្រោមនេះ៖
Comments are closed, but trackbacks and pingbacks are open.