អ្នកនាំពាក្យថា ពិតជាមានករណីគ្រោ-ះថ្នា-ក់ចរា.ចរណ៍បានកើតឡើង ប៉ុន្តែពុំមានបុគ្គលណាម្នាក់រងរ.បួ.សនោះទេ ភាគីទាំង២ បានសុំទោសគ្នាទៅវិញទៅមករួចហើយ
នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអា.វុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់បន្ថែមទាក់ទងនឹងករណីលោក ផឹង កុសល មេបញ្ជាការកងអនុសេនាធំចល័ត គ២០ ក្រោយមានការតឹងសរសៃក ជាមួយអ្នកសារព័ត៌មាន។
រយៈពេលកន្លងទៅនេះ មានបណ្ដាញព័ត៌មានសង្គមមួយចំនួនបានប-ង្ហោះផ្សព្វផ្សាយ អំពីមន្ត្រីអាវុធហត្ថ ១រូប មានឋានន្តរសក្តិអនុសេនីយ៍ឯក បង្កគ្រោ-ះថ្នា-ក់ចរា.ចរណ៍ហើយរត់គេចខ្លួន ថែមទាំងជេ.រប្រមា.ថទៅលើអ្នកសារព័ត៌មាន។
យោងសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោយពីទទួលបានព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកបានឱ្យជំនាញហៅលោកអនុសេនីយ៍ឯក ផឹង កុសល មុខងារ មេបញ្ជាការកងអនុសេនាធំចល័ត គ២០ មកសាកសួរបំភ្លឺអំពីករណីគ្រោ-ះថ្នា-ក់ចរា.ចរណ៍ និងការជេ.រប្រ.មា.ថ។
តាមការបំភ្លឺរបស់លោកអនុសេនីយ៍ឯក ផឹង កុសល ថា នៅវេលាម៉ោង២៣:០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ពិតជាមានករណីគ្រោ-ះថ្នា-ក់ចរា.ចរណ៍បានកើតឡើង ប៉ុន្តែពុំមានបុគ្គលណាម្នាក់រងរ.បួ.សនោះទេ ភាគីទាំង២ បានសុំទោសគ្នាទៅវិញទៅមករួចហើយ ក៏បានចាកចេញពីកន្លែងកើតហេតុរៀងៗខ្លួន។
លោកអនុសេនីយ៍ឯក ផឹង កុសល បានបន្តដំណើរស្រាប់តែមានរថយន្ត១គ្រឿងដែលជាក្រុមសារព័ត៌មានមកឈប់ពីមុខរថយន្តរបស់គាត់ ហើយក៏ប្រ.កែកគ្នា អំពីករណីគ្រោ-ះថ្នា-ក់ចរា.ចរណ៍នោះ ឈានដល់ការប្រើពាក្យសម្តីមិនសមរម្យ។
ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបអ្នកសារព័ត៌មាន សាធារណជន និងបុគ្គលពាក់ព័ន្ធ ជ្រាបថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តីប.ន្ទោសតាមទ.ណ្ឌក.ម្មផ្នែកវិ.ន័យចំពោះឈ្មោះ ផឹង កុសល ឋានន្តរសក្តិអនុសេនីយ៍ឯក មុខងារ មេបញ្ជាការកងអនុសេនាធំចល័ត គ២០ កងរាជអាវុធហត្ថខេត្តព្រះសីហនុ
និងបានអប់រំណែនាំដោយធ្វើកិច្ចសន្យាទទួលកំហុសអំពីសីលធម៌ ក្នុងនាមជានាយទាហាននៃកងរាជអា.វុធហត្ថ ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ បម្រើប្រជាជន ការពារ និងសង្គ្រោ-ះប្រជាពលរដ្ឋ ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន។
អាស្រ័យដូចគោរពជម្រាបជូនខាងលើ សូមជ្រាបជាព័ត៌មាន។ សូមគោរពអរគុណ។
ខាងក្រោមនេះជាវីដេអូដែលថតដោយអ្នកកាសែត៖
Comments are closed, but trackbacks and pingbacks are open.