ទឹកចិត្តប្រពៃ! ចែ ដាណា បានឧបត្ថម្ភ ១០០០០ ដុល្លារ នឹង បើ​ស៊ុត​ចូល​គេ ១​គ្រាប់​ថែម ៥០០០ ដុល្លារ ទៀតដល់​សហព័ន្ធបាល់ទាត់កម្ពុជា តែអ្នកនាងក៏សុំចិត្តក្មួយៗ និងប្អូនៗវិញបែបនេះថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនជាពិសេសមិត្តយុវវ័យដែលស្រលាញ់វិស័យបាល់ទាត់ បានជ្រាបដឹងហើយថា ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ជើង​ទី​១​ជាមួយ​ក្រុម​ជម្រើស​កោះ​ហ្គាំ​ក្នុង​យុទ្ធនា​ការណ៍​វគ្គ​ជម្រុះ​ពានរង្វាន់​ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅ​ប្រទេស​បា​រ៉ែ​ន ហើយ​ជា​លទ្ធផល ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​យកឈ្នះ ក្រុម​ជម្រើស​កោះ​ហ្គាំ ១​ទៅ​នឹង​០ កាលពីថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១។ដោយឡែក អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​សារ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​តុលា​នេះ ដោយ​បញ្ជាក់​ដូច្នេះ​ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ផ្ដល់​កម្លាំងចិត្ត​កីឡាករ​បាល់ទាត់​កម្ពុជា​យើង​ដល់ពេល​ទៀតហើយ​យប់​នេះ តែ​អត់​ទាន់​ដឹង​ថា ​ម៉ោង​ម៉ាន មិន​ខុស​ប្រកួត​មុន​ទេ បើ​ស៊ុត​ចូល​គេ​មួយ​គ្រាប់​ជូន 5000$ លើកទឹកចិត្ត​ដល់​ក្រុម ប៉ុន្មាន​គ្រាប់​ក៏បាន កាន់តែ​ច្រើន​កាន់តែ​សប្បាយ​មើល (​នាង​ខ្ញុំ​សូម​ជូន​ដល់​ក្រុម​ទាំងមូល ដូច​លើក​មុន​ដែរ​)​ព្រោះ​សហការ​គ្នា​បាន​ល្អ ទើប​ស៊ុត​ចូល​គេ ​ គាំទ្រ​ទាំង​អស់​គ្នា ដើម្បី​ឱ្យ​កីឡា​បាល់​បាល់ទាត់​ខ្មែរ​យើង​រីកចម្រើន»។ ដោយឡែក ភ្លាមៗនោះ ចែដាណា បានង្ហោះសារបន្ថែមបែបនេះថា ៖ «មើលបាល់យប់នេះ មីងសុំចិត្តក្មួយៗ និងប្អូនៗណា🙏🙏🙏 សរសេរអក្សរខ្មែរទាំងអស់គ្នា កុំសរសេរអក្សរអង់គ្លេសប្រកបខ្មែរ អត់ល្អទេ😊😊😊 ចូលរួមអភិរក្សអក្សរខ្មែរយើងបានល្អ🇰🇭🇰🇭🇰🇭 មីងសុំប៉ុណ្ណឹងទេ សន្យាបានអត់??

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មីងដាណា ស្រលាញ់ក្មួយៗទាំងអស់គ្នា❤️❤️»៕ យ៉ាងណាមិញ គួរ​បញ្ជាក់​ថា ការ​ប្រកួត​យប់​នេះ​ ​ស្ថិត​ក្នុង​វគ្គ Playoff នៃ​វគ្គ​ជម្រុះ​ AFC Asian Cup។ ប្រសិនបើ​​​ឈ្នះ, កម្ពុជា​ នឹង​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​ (Third Round) ដែល​​មាន​២៤​ក្រុម ត្រូវ​ប្រជែង​គ្នា​យក​១១​កៅអី។ ក្នុង​ចំណោម​២៤​ក្រុម​នេះ ​នឹង​ត្រូវ​ចាប់​ឆ្នោត​ចែក​ជា​​​៦​ពូល​ ដែល​ក្នុង​ពូល​នីមួយ​ៗ​មាន​៤​ក្រុម​ធ្វើ​ការ​ប្រកួត​ប្រជែង។ក្រុម​មាន​ពិន្ទុ​ខ្ពស់​ឈរ​លេខ​១ និង​ក្រុម​លេខ​​២​ល្អ​ជាង​គេ​ ត្រូវ​ជ្រើស​រើស​យក​១១​ក្រុម​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ ឬ​ចុង​ក្រោយ​បំផុត​​នៅ​​​​ឆ្នាំ​២០២៣​នៅ​ប្រទេស​ចិន។ សម្រាប់​ចិន​មាន​ឈ្មោះ​ជុំ​ផ្ដាច់ព្រ័ត្រ​ជា​ស្រេច​ហើយ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.