កូវីដបានឆក់យកជីវិតប្អូនថ្លៃតារាពហុជំនាញ ខាត់ សុឃីម ដែលទើបសម្រាលកូនរួច
អ្នកនាង ខាត់ សុឃីម ដែលត្រូវប្រិយមិត្តទស្សនិកជនដាក់រហស្សនាមឱ្យថា តារាពហុជំនាញ កំពុងជួបទុក្ខប៉ុនភ្នំ ព្រោះតែសមាជិកក្នុងគ្រួសារ ដែលមានឋានៈជាប្អូនថ្លៃរបស់ខ្លួន ត្រូវបានជំងឺកូវីដ-១៩ ផ្ដាច់ជីវិតកាលពីយប់មិញនេះ។
យោងតាមការរៀបរាប់របស់តារាជើងចាស់រូបនេះបានឱ្យដឹងថាភរិយារបស់ប្អូនប្រុសទី៦ Khat Yay បានលាចាកលោកនេះទៅហើយដោយសារតែជំងឺកូវីដ-១៩ ដោយក្នុងការរៀបរាប់នោះអ្នកនាងបានសរសេរយ៉ាងដូច្នេះថា៖«ម្សិលមិញ នៅឃើញមុខ ថ្ងៃនេះប្អូន ទៅដោយមិនបានលា 🙏បងសោកស្តាយណាស់ ណែតអើយ 😭សូមជាតិក្រោយ អោយប្អូន អាយុវែងណា 😭🙏Covid-19 បានឆក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ 🙏😭😭ប្រពន្ធប្អូនរឹងមាំឡើងណា»
រឿងដ៏សែនសោកសៅជាទីបំផុតនោះ ប្អូនថ្លៃអ្នកនាង ខាត់ សុឃីម ដែលអ្នកនាងហៅឈ្មោះថា ណែត ទើបតែសម្រាលកូនប្រុសទីពីរកាលពីថ្ងៃទី៩ ខែតុលា កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ដូច្នេះហើយការចាកចោលពិភពលោកលើកនេះ បន្សល់ទុកកូនស្រីម្នាក់និងប្រុសម្នាក់ឱ្យកំព្រាម្ដាយ។
គួរដឹងថាភរិយារបស់ Khat Yay (វ័យ៣១ឆ្នាំ) បានទទួលមរណ.ភាពនៅវ័យត្រឹម២៩ឆ្នាំ ដោយសារតែជំងឺកូវីដ-១៩ ទាំងសាមីខ្លួននៅសរសៃខ្ចី៕
Comments are closed, but trackbacks and pingbacks are open.