អ្នកសិល្បៈជាច្រើនរូប ចូលរួមបរិច្ចាគដល់តារាកំប្លែងខ្ញុង ក្រោយចេញមុខប្រកាសទាំងទឹកភ្នែកជំពាក់បំណុលវ័ណ្ឌក

ភ្នំពេញ៖នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញរឿងបំណុលអ្នកកំប្លែងល្បីឈ្មោះមួយរូបគឺ អ្នកនាង ស្រេង សុកាន់ដា ហៅស្រីខ្ញុង បានឡាយទាំងទឹកភ្នែកសស្រាក់នៅមុខសាលាដំបូងរាជធានីភ្នំពេញពីបញ្ហាជំពាក់ប្រាក់គេជាង ៥៧ម៉ឺនដុល្លារ ។

ស្ថិតក្នុងបញ្ហាដ៏សែនធំក្នុងជីវិត អ្នកនាងខ្ញុង ក៏លើកម្រាមដៃ១០ សូមអំពាវនាវឱ្យបងប្អូនជួយខ្លួនម្នាក់១ដុល្លារ តិចក្ដីច្រើនក្ដី បើសិនជាខ្លួនត្រូវមានទោសជាប់ពន្ធធនាគារដោយសារមិនមានលទ្ធភាពសងម្ចាស់បំណុលទាំងអស់ ដើម្បីឱ្យកូនៗអាចរៀនបន្តនិងមានបាយហូប។ដោយសេចក្ដីអាណិតអាសូរដល់តារាកំប្លែងដែលជួបរឿងមិននឹកស្មានដល់ អ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបមិនអាចមើលនឹងភ្នែកទទេបាន បានចេញមុខចូលរួមបរិច្ចាគថវិកាទៅដល់ អ្នកនាងខ្ញុង យ៉ាងផុសផុល រួមមាន៖ តារាចម្រៀង ជីដេវីដ និង ទេព បូព្រឹក្ស , ពេជ្រ សូលីកា,នី មុន្នីនាថ, ឌុច លីដា , ប៊ុន ចាន់និមល និងលោក បញ្ញា សិទ្ធ ដើម។

ស្របជាមួយគ្នានេះក៏មានបងប្អូនមួយចំនួនបានចូលរួមចំណែកដល់អ្នកកំប្លែងខាងលើនេះដូចគ្នាតាមលទ្ធផាពដែលពួកគេមាន ខណៈដែរ អ្នកសិល្បៈកំពុងចូលរួមបរិច្ចាគជាបន្តបន្ទាប់៕





Comments are closed, but trackbacks and pingbacks are open.