ទីបំផុត ម្ចាស់មកុដធីតាឯកសង្រ្កាន្ត តំណាងឱ្យព្រះនាង កិរិណីទេវី រកឃើញហើយ បានទៅលើស្រីស្អាតរូបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ កម្មវិធី ធីតាឯកសង្រ្កាន្ត បានប្រកាសម្ចាស់ជ័យលាភីគ្រងមកុដហើយ ដែលបានទៅលើបេក្ខភាពតំណាងឱ្យខេត្តកំពង់ឆ្នាំង គឺកញ្ញា ហេង រិនសុម៉ាលីតា ដែលមានទាំងរូបសម្រស់ និង ចំណេះដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ជ័យលាភី ធីតាឯកសង្រ្កាន្ត រដូវកាលទី ៣ កញ្ញា ហេង រិនសុម៉ាលីតា នឹងក្លាយជាតួអង្គទេវតាឆ្នាំថ្មី ជាបុត្រីកបិលមហាព្រហ្មនៅក្នុងវីដេអូពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។ តាមរយៈទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ ធីតាឯកសង្ក្រាន្ត បានប្រកាសថា ៖ «សូមចូលរួមអបអរដល់ម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣ បានទៅលើបេក្ខនារីតំណាងឱ្យខេត្តកំពង់ឆ្នាំង កញ្ញា ហេង រិនសុម៉ាលីតា ដែលនឹងក្លាយជាតួអង្គទេវតាឆ្នាំថ្មីនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះស្រីស្អាត ហេង រិនសុម៉ាលីតា បានបង្ហាញអារម្មណ៍រំភើបខ្លាំង និង បានរៀបរាប់ថា ៖ «ជាដំបូងនាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលស្រឡាញ់គាំទ្ររូបនាងខ្ញុំតាំងពីដើមមក នាងខ្ញុំ ហេង រិនសុម៉ាលីតា ជាបេក្ខនារីតំណាងឱ្យខេត្តកំពង់ឆ្នាំង មានលេខសម្គាល់ខ្លួន 102 បានក្លាយជាជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី ៣ និង ក្លាយជាតួអង្គទេវតាកិរិណីទេវីផងដែរ។ ជាចុងក្រោយ នាងខ្ញុំក៏សូមអរគុណដល់កម្មវិធី ធីតាឯកសង្ក្រាន្ត និង ក្រុមការងារទាំងអស់ដែលផ្តល់ឱកាសឱ្យនាងខ្ញុំបានបញ្ចេញសមត្ថិភាព»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.