ដឹងទំហំខូតខាតហើយ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅតាមផ្លូវរថភ្លើងព្រឹកមិញនេះ

ផ្ទះប្រជាពលរដ្ឋ ជាសំណង់មិនរៀបរយចំនួន៨០ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ទាំងស្រុង នៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចសំណង់មិនរៀបរយ សិ្ថតនៅផ្លូវរទះភើ្លង ភូមិ៣ ក្រុម៣៤,៣៥,៣៩ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចបានឲ្យដឹងថាអគ្គិភ័យផ្តើមចេញពីម្ចាស់ទីតាំងឈ្មោះ សាន ដេន ភេទស្រី អាយុ៥៨ឆាំ្ន មុខរបរ: នៅផ្ទះ។ មូលហេតុ ឆ្លង់ចរន្តអគិ្គសនី។ សមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យឆេះ ផ្ទះ(សំណង់មិនរៀបរយ)សរុបចំនួន ៨០ខ្នង។ និងគ្មានមនុស្សស្លាប់និងរបួសនោះទេ។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តចំនួន៤៥គ្រឿង និងប្រើប្រាស់ទឹកអស់ ១២៧ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.