ក្ដៅៗ! មុននេះ សម្ដេចបញ្ជាក់ រកឃើញអ្នកឆ្លងកូវីដ «អូមីក្រុង» ចំនួន ០២ នាក់ទៀត នៅថ្ងៃនេះ…
នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ០៤ នាក់ ដែលក្នុងចំនួន ០៤ នាក់នោះ គឺមានករណីនាំចូលចំនួន ២ ករណី ដែលករណី ២ នេះគឺជាករណីកូវីដ-១៩ ប្រភេទ «អូមីក្រុង»។
សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នេះ។
យ៉ាងណាមិញ ទាក់ទិនទៅនឹងករណីកូវីដ-១៩ ខាងលើ សម្ដេចបានបញ្ជាក់បន្ថែមឱ្យបានដឹងថា បច្ចុប្បន្ន វីរុសកូវីដ-១៩ ប្រភេទអូមីក្រុង កំពុងមានវត្តមាននៅប្រទេសកម្ពុជា ចំនួន ០៨ ករណី ខណៈអ្នកជំងឺត្រូវបានដាក់ឱ្យតាមដានមួយកន្លែង នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន គឺតាមពិនិត្យទៅពុំមានអាការអ្វីធ្ងន់ធ្ងរនោះទេ៕
Comments are closed, but trackbacks and pingbacks are open.