អបអរសាទ!! នៅចាំអូន​តូច ស្ពាយថង់កាតវ៉ាក់សាំងទេ ពេលនេះ ទទួលបានផ្ទះថ្មថ្មីរស់នៅហើយ ជាអំណោយរបស់ សម្ដេច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងហើយ កាលពីកំឡុងខែវិច្ឆិកាកន្លងទៅ រូបភាពប៉ុន្មានសន្លឹករបស់ក្មេងប្រុសម្នាក់ ដែលមានឈ្មោះថា គង់ សីហា បានអង្រួនបេះដូងមហាជននៅក្នុងបណ្ដាញសង្គមជាខ្លាំង តាមរយៈរូបភាពដ៏គួរឱ្យអាណិត ដោយឈរថតរូបជាមួយនឹងសិស្សានុសិស្សដទៃទៀត ក្នុងឯកសណ្ឋានសិស្សដ៏ចាស់ និង មានព្យួរថង់ដាក់កាតវ៉ាក់សាំងនៅនឹង-ក ព្រមទាំងពុំឃើញមានស្បែកជើងពាក់ដូចគេនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះក្រោយមក ព័ត៌មាននេះត្រូវបានចាប់អារម្មណ៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទើបសម្ដេចទាំងទ្វេ

បានចាត់ឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចុះពិនិត្យស្ថានភាពជីវភាពគ្រួសារកុមារា គង់ សីហា និង សម្រេចឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងសាងសង់ផ្ទះ ១ ខ្នង ជូនដល់គ្រួសារកុមារា គង់ សីហា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មកទល់ពេលនេះ ផ្ទះខាងលើត្រូវបានសាងសង់រួចរាល់ ទើបនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះធ្វើពិធីប្រគល់ផ្ទះ ជូនគ្រួសារកុមារា គង់ សីហា ដែលមានទីតាំងនៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោកអភិបាលខេត្ត ក៏បានប្រគល់ផ្ទះ ១ ខ្នងទៀត ជូនដល់គ្រួសារស្ត្រីម្នាក់ឈ្មោះ ថ្លាង តី អាយុ ២៦ ឆ្នាំ និងស្វាមីឈ្មោះ ហូត ហោម អាយុ ២៣ ឆ្នាំ ដែលគ្រួសារនេះ ត្រូវជាអ៊ំស្រីរបស់កុមារា គង់ សីហា ជាអ្នកមើលថែកុមារា គង់ សីហា ពេលដែលឪពុកម្ដាយមិននៅផ្ទះ ព្រោះត្រូវទៅជួលដីគេធ្វើស្រែចម្ការ នៅឯស្រុកស្វាយលើ៕ ប្រភព ៖ ក្រសួងព័ត៌មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.