ស្រណោះខ្លាំង! អ្នកគាំទ្រអួលរកទឹកភ្នែក ពេល នាង គន្ធា ពោលហៅបងប្រុសត្រឡប់ទៅជួបពុកម៉ែវិញ

បើនិយាយដល់ឈ្មោះ នាង ប្រាក់សុគន្ធ មហាជនមួយចំនួនប្រាកដជាស្គាល់លោក តាមរយៈកម្មវិធី Cambodian Idol រដូវកាលទី២ និងជាបងប្រុសបង្កើតតារាចម្រៀងសាន់ដេកញ្ញា នាង គន្ធា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលស្លុតចិត្តបំផុត យោងតាមគណនី តារាចម្រៀង នាង គន្ធា ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក បានបង្ហោះសារមួយ នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយបញ្ជាក់ថា បងប្រុសរបស់នាង គឺ នាង ប្រាក់សុគន្ធ បានមរណភាពហើយ ដោយសារមូលហេតុឡានបុក កាលពីយប់មិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបង្ហោះសារជូនដំណឹងដ៏រន្ធត់នេះ ហើយ កញ្ញា នាង គន្ធា បានបង្ហោះសារគួរឱ្យស្រណោះមួយទៀត ដែលនាងបានពោលហៅបងប្រុសជាទីស្រឡាញ់នាងត្រឡប់ទៅស្រុកកំណើតជួបពុកម៉ែវិញ ធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែអួលណែនឡើង ខណៈបងប្រុសនាងសល់តែរូបកាយនោះ។ នាង គន្ធា បានបង្ហោះសារថា ៖

«ខ្ញុំនាំបងទៅផ្ទះយេីងវិញណា Brak Sokun Real បងជិតបានជួបពុកម៉ែហេីយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះ និង ឃើញពីសារ នាង គន្ធា បង្ហោះបែបនោះហើយ បានធ្វើឱ្យបណ្ដាមហាជន អ្នកគាំទ្រជាច្រើន បានសម្ដែងក្ដីស្រណោះ និង តក់ស្លុត រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានចូលរួមរំលែកទុក្ខជាមួយពាក្យ RIP នៅក្រោមផុសនោះ ចំពោះការបាត់បង់តារាចម្រៀងវ័យក្មេង ដែលពោរពេញដោយទេពកោសល្យសិល្បៈដូចជារូបលោក៕

Comments are closed, but trackbacks and pingbacks are open.