ដំណឹងល្អ!! ចិនគ្រោងក្លូនពូជដាយណូស័រ ដំបូងគេបង្អស់ ដើម្បីរស់លើផែនដីជាមួយមនុស្សឆាប់ៗនេះហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមណ្ឌលកំណាយនៃទីក្រុង Ganzhou ភាគខាងត្បូងប្រទេសចិន អ្នកស្រាវជ្រាវបានរកឃើញអំប្រ៊ីយ៉ុងដែលមានអាយុពី ៧២ ទៅ ៦៦ លានឆ្នាំ នៅក្នុងស៊ុតហ្វូស៊ីលដាយណូស័រដែលកប់ក្នុងថ្ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំប្រ៊ីយ៉ុងដែលជីកមកត្រូវបានគេហៅឈ្មោះថា «Baby Yingliang ឬ ទារកយីងលាំង» ជាពូជដាយណូស័រ theropod ជាអំបូរដាយណូស័រគ្មានធ្មេញហៅថា oviraptorosaur។ Oviraptorosaurs រស់នៅកំឡុងសម័យ Cretaceous (១៤៥ ទៅ ៦៦ លានឆ្នាំមុន) នៅភូមិភាគអាស៊ី និង ប៉ែកអាមេរិកខាងជើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរកឃើញគួរឱ្យចាប់អារម្មណ៍បំផុត គឺឥរិយាបថរបស់អំប្រ៊ីយ៉ុងបានប្រកាសដោយកំណាយវិទូថា ក្បាលរបស់វាស្ថិតនៅខាងក្រោមដងខ្លួន ដោយជើងនៅសង្ខាង និង ផ្នែកខាងក្រោយកោងតាមចុងស៊ុត។ ការរកឃើញរបស់ពួកគេ ត្រូវបានបោះពុម្ពនៅក្នុង iScience។

អំប្រ៊ីយ៉ុងត្រូវបានរកឃើញនៅក្នុងស៊ុតប្រវែង ១៧ សង់ទីម៉ែត្រ ហើយសត្វនេះត្រូវបានគេប៉ាន់ស្មានថាមានប្រវែង ២៧ សង់ទីម៉ែត្រពីក្បាលដល់កន្ទុយ អ្នកស្រាវជ្រាវជឿថា នៅពេលវាពេញវ័យ វានឹងមានប្រវែងប្រហែល ២ ទៅ ៣ ម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គំរូនេះ ឥឡូវត្រូវបានគេដាក់ក្នុងសារមន្ទីរប្រវត្តិសាស្ត្រថ្ម Yingliang របស់ប្រទេសចិន ដោយក្តីរំពឹងខ្ពស់ថា វានឹងត្រូវបានយកមកពិសោធជាមួយ DNA ត្រៀមលក្ខណៈបង្កើតទារកដាយណូស័រដំបូងគេបង្អស់លើភពផែនដីយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ដោយពួកយើងមានសង្ឃឹមនឹងបានឃើញពូជដាយណូស័រក្លូនថ្មីនៅពេលខាងមុខឆាប់ៗនេះហើយ។ លោក Zelenitsky ដែលជាអ្នកនិពន្ធនៃការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី iScience កាលពីថ្ងៃអង្គារបាននិយាយថា «វាគឺជាគំរូដ៏អស្ចារ្យមួយ»។ លោកបាននិយាយតាមអ៊ីមែលថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«រហូតមកដល់ពេលនេះ គេមិនសូវបានដឹងថាមានអ្វីកើតឡើងនៅក្នុងស៊ុតរបស់ដាយណូស័រមុនពេលញាស់ទេ ព្រោះមានគ្រោងឆ្អឹងអំប្រ៊ីយ៉ុងតិចតួចតែមានលក្ខណៈសម្បត្តិពិសេសពេញលេញ ដែលអាចត្រូវបានរក្សាទុកត្រៀមបង្កើតមេជីវិតបាន»៕ ប្រភពៈ ASIATODAY

Comments are closed, but trackbacks and pingbacks are open.