ក្តៅៗ អ្នកជំនាញរកឃើញវីរុសថ្មីមួយទៀត ជាការកាត់ពូជបញ្ចូលគ្នារវាង ដែលតា និង អូមីក្រុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមលោក Leondios Kostrikis សាស្ត្រាចារ្យវិទ្យាសាស្ត្រជីវសាស្រ្តនៃ សាកលវិទ្យាល័យ Cyprus និង ជាប្រធានមន្ទីរពិសោធជីវបច្ចេកវិទ្យា និង ម៉ូលេគុលវីរវិទ្យា បានរកឃើញថា មេរោគ កូវីដ-១៩ បានកាត់ពូជបញ្ចូលគ្នារវាងវីរុស Delta និង វីរុស Omicron ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Kostrikis មានប្រសាសន៍នៅក្នុងបទសម្ភាសមួយនៅ Sigma TV កាលពីថ្ងៃសុក្រកន្លងទៅនេះថា ៖ «បច្ចុប្បន្ននេះយើងបានរកឃើញវីរុសកាត់ពូជថ្មីមួយនេះ ចំពោះការរកឃើញវីរុសនេះ ត្រូវបានដាក់វាឈ្មោះថា Deltacron ដោយសារតែការកំណត់អត្តសញ្ញាណនៃហ្សែនស្រដៀងនឹង Omicron នៅក្នុងហ្សែន Delta»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Kostrikis និង ក្រុមរបស់លោកបានបន្តទៀតថា ៖ «ចំពោះករណីដែលបានរកឃើញបែបនេះមានចំនួន ២៥ ករណី ហើយការវិភាគស្ថិតិបានបង្ហាញថាប្រេកង់ដែលបានទាក់ទងនៃការឆ្លងមេរោគរួមបញ្ចូលគ្នាគឺមានការឆ្លងខ្ពស់»។ ចំពោះការរកឃើញ Deltacron ចំនួន ២៥ ករណី នេះក៏ត្រូវបានបញ្ជូនទៅ GISAID ដែលជាមូលដ្ឋានទិន្នន័យអន្តរជាតិ តាមដានពីមេរោគនៅថ្ងៃទី ៧ ខែមករានេះផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.